កងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមថែរក្សា និងការពារសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចតេជោនាំមកដោយលំបាកលំបិន
ភ្នំពេញ ៖ លោកជំទាវ ដាំ ដារីនី បានថ្លែងណែនាំឲ្យកងរាជអាវុធហត្ថទាំងអស់ ចូលរួមថែរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ និងធានាសណ្តាប់ធ្នាប់សង្គមជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត , ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមថែរក្សា និងការពារសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាំមកដោយលំបាកលំបិន និងសូមរួមគ្នាការពារសុខសន្តិភាព ឱ្យបានដាច់ខាត។
លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះបានអញ្ជើញ
ជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងតំណាងយោធិននារីទាំង២៥ រាជធានី ខេត្ត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកជំទាវ រដ្ឋលេខាធិការបាន លើកឡើងថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងមានសុខសន្តិភាព និងការអភិវឌ្ឍ។
លោកជំទាវ បានលើកឡើងបន្ថែមទៀតថា ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ត្រូវចូលរួមថែរក្សា និងការពារសន្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាំមកដោយលំបាកលំបិន និងសូមរួមគ្នាការពារសុខសន្តិភាព ឱ្យបានដាច់ខាត “បើគ្មានសន្តិភាព មិនចាំបាច់និយាយអំពីអ្វីទាំងអស់” ។
ជោគជ័យដែលកម្ពុជាទទួលបានមិនត្រឹមក្នុងប្រទេសតែប៉ុណ្ណោះទេ តែក្នុងតំបន់ និងពិភពលោក។ ក្នុងនាមប្រទេស
កម្ពុជាជាប្រធានអាស៊ាន បានធ្វើកិច្ចការជាច្រើនលើកកិត្យានុភាពកម្ពុជា ស្មើមុខ ស្មើភាពជាមួយណ្តាប្រទេសដទៃលើពិភពលោក ដូចជាថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះ
ត្រចង់ និងប្រវត្តិសាស្រ្តក្នុងការដឹកនាំប្រតិភូជាន់ខ្ពស់ក្នុងកិច្ចប្រជុំអាស៊ាន -អាម៉េរិក និងជោគជ័យក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា។
ក្នុងស្ថានភាពដែលយើងជួបការលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានខំប្រឹងប្រែងដឹកនាំ និងដាក់ចេញបទបញ្ជាដោយផ្ទាល់ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ជូនដល់កងទ័ព គ្រួសារកងទ័ព ប្រជាជន និងកុមារ។ ការសម្រេចចិត្តយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត គឺជាវិធានការគន្លឹះមួយដ៏សំខាន់ដើម្បីរួមចំណែកគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងធានាការឈានឆ្ពោះទៅរកភាពប្រសើរយ៉ាងឆាប់រហ័ស ទៅរកភាពប្រក្រតីនៃបើកសេដ្ឋកិច្ច និងជីវភាពរស់
នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកជំទាវ ដាំ ដារីនី បានថ្លែងនូវការកោតសរសើរ ដល់នាយ និងពលអាវុធហត្ថទាំងអស់ដែលបានចូលរួមថែរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ និងធានាសណ្តាប់ធ្នាប់សង្គមជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះបានយ៉ាងល្អប្រសើរ។
លោកជំទាវ ដាំ ដារីនី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងរាជ
អាវុធហត្ថលើផ្ទៃប្រទេសដែលបានយកចិត្តទុកដាក់ដល់នាយ នាយរង និងពលអាវុធហត្ថ ជាស្រ្តីក្នុងឱកាសនោះផងដែរ៕