អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៣ម៉៣០នាទីទៀបភ្លឺ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានធ្វើការល្បាតពួនស្ទាក់ត្រួតពិនិត្យក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យទី១ ពេលមកដល់ចំណុចមុខគ្លីនិចចន្ធ្រា ផ្លូវមុនីរ៉េត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឃើញជនសង្ស័យឈ្មោះ អឿន វណ្ណៈ និងឈ្មោះ ធៀម លីហួរ កំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់ (ថង់ធំល្មម០៣,ថង់តូច០១) ដែល លាក់ទុកក្នុងហោប៉ៅខោរបស់ជនសង្ស័យឈ្មោះ អឿន វណ្ណៈ ក៏ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ បន្ទាប់មកជនសង្ស័យឈ្មោះ អឿន វណ្ណៈ បានឆ្លេីយសារភាពថា ចំពោះថ្នាំញៀនបានទិញពីឈ្មោះ យ៉េស ដា ហៅ ច្រិប ភេទ ស្រី អាយុ ៥៤ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ លុះដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២ម៉៣០នាទី បន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉េស ដា ហៅ ច្រិប និងឈ្មោះ ប៉ោក ម៉ៅ ហើយចាប់យកវត្ថុតាង : បានក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់(ថង់ធំ០១,ថង់តូច០១) អេឡិចត្រូនិក០២ ,ឧបករណ៍ប្រើប្រាស់ថ្នាំញៀននិងថង់ប្លាស្ទីកមួយចំនួន ។ ក៏យកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ តែម្តង។
១.ជនសង្ស័យឈ្មោះ អឿន វណ្ណៈ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
២.ជនសង្ស័យឈ្មោះ ធៀម លីហួរ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
៣.ជនសង្ស័យឈ្មោះ យ៉េស ដា ហៅ ច្រិប ភេទ ស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
៤.ជនសង្ស័យឈ្មោះ ប៉ោក ម៉ៅ ហៅ ឃ្មុំ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
វត្ថុតាងចាប់យកមាន :
១- ក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់(ធំ០១,ធំល្មម០៣,តូច២)
២-ម៉ូតូកូនទា ពណ៍ស ចំនួន០១គ្រឿង
៣-ជញ្ជីងអេឡិចត្រូនិក ចំនួន០២
៤-ឧបករណ៍ប្រើប្រាស់មួយចំនួន និងថង់ប្លាស្ទិកមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន ៤នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។

