ក្មេងស្ទាវ ១០នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ១០នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រួម និងក្រាមពណ៌សថ្លា ១៦កញ្ចប់(ប្រភេទម៉ាទឹកកក)នៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ។
ក្រោមវិធានការជំនាញនៃការសាកសួរ របស់មន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១០នាក់នេះបានសារភាពថា គឺពិតជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ក្នុងនោះរួមមាន៖
១/ ឈ្មោះ ចាន់ តុលា ហៅតុលា ភេទប្រុស អាយុ ១៨ឆ្នាំ , ២/ ឈ្មោះ ចាន់ សារី ហៅម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ , ៣/ ឈ្មោះ នួន វិទូ ហៅទូ ភេទប្រុស អាយុ ១៨ឆ្នាំ , ៤/ ឈ្មោះ កែម ដារ៉ាវុធ ហៅបារាំង ភេទប្រុស ២៨ឆ្នាំ , ៥/ ឈ្មោះ សូត្រ សុវណ្ណារ័ត្ន ហៅគួក ភេទប្រុស អាយុ ២៨ឆ្នាំ , ៦/ ឈ្មោះ ឯម វីន ភេទប្រុស អាយុ ១៨ឆ្នាំ , ៧/ ឈ្មោះ ផាត ភីលីប ភេទប្រុស អាយុ ១៨ឆ្នាំ , ៨/ ឈ្មោះ រ៉ស់ រ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ , ៩/ ឈ្មោះ យួន សុភ័ក្រ ភេទប្រុស អាយុ ៣០ឆ្នាំ , ១០/ ឈ្មោះ ហម សុខហៀង ភេទប្រុស អាយុ ៣៩ឆ្នាំ
គួរបញ្ជាក់ផងដែរថា ពួកគេទាំង ១០នាក់ ខាងលើនេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាននៅចន្លោះម៉ោង០៩:៣០នាទី ដល់ម៉ោង១០:៣០នាទី នៅចំណុច មុខផ្ទះចាស់ពីដើម ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងចំណុច ផ្ទះលេខ៧៥៨ សំណង់មិនរៀបរយ ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕