ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលគ្រឿងសិក ពីមហាមិត្ដចិន និងត្រៀម បើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេស ការប្រើប្រាស់អាវុធធុនធ្ងន់

322

កំពង់ស្ពឺ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
បានទទួលគ្រឿងសឹកគ្រប់ប្រភេទ ពីមហាមិត្ដចិន នៅបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ
សាលាហ្វឺកហ្វឺន មជ្ឈមមណ្ឌល ទន្លេកទ្ទិល ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ឧសភា ២០២២ និងត្រៀមបើកវគ្គ
ហ្វឹកហ្វឺនជំនាញបច្ចេកទេស ការប្រើប្រាស់អាវុធធុនធ្ងន់ ដើម្បីលើកកម្ពស់វិស័យការពារជាតិ ឲ្យមានប្រសិទ្ធភាព គុណភាព ក្នុងវិស័យការពារជាតិ ។

សូមបញ្ជាក់ថា,សាធារណរដ្ឋប្រជាមានិតចិនជាមិត្តដែកថែបជាមួយកម្ពុជា មិនត្រឹមតែជូយលើវិស័យ សឹក ថែមទាំជួយអភិវឌ្ឍន៍ផ្លូវគមនាគមន៍ ស្ពាន ទំនប់ទឹកវ៉ារីអគ្គិសនី ដ៏ច្រើនប៉ុណ្ណោះទេ ពិសេសស្ថិតក្នុងកាលៈទេសៈដ៏លំបាកកម្ពុជា ជួបនឹងវិបត្តិជំងឺកូវីដ-១៩ គឺសាធារណរដ្ឋប្រជាមានិតចិន បានជួយសម្ភារៈវេជ្ជសាស្រ្ត វ៉ាក់សាំង ក្រុមគ្រូពេទ្យជំនាញ មកបង្ហាត់បង្រៀន ធ្វើអោយរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់នូវជំងឺកូវីដ-១៩ បានដោយជោគជ័យ ឈានដល់បើកប្រទេសឡើងវិញ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង