ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួបសំណេះសំណាល ជាមួយសកម្មជន គណបក្សប្រជន កម្ពុជា ស្រុកព្រៃនប់ និងស្រុកកំពង់សីលា

38

ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសកម្ម ជនគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ សរុបចំនួន ៨៩៩នាក់។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ភ្នាក់ងារសង្កេតការមានតួនាទី ភារកិច្ចសំខាន់ ក្នុងការត្រួត ពិនិត្យនៅតាមការិយាល័យបោះ ឆ្នោត និងរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចេញសមត្ថភាពឱ្យបានពេញលេញចាប់ ពីម៉ោង៧ព្រឹក និងបិទនៅម៉ោង ៣រសៀល ដូច្នេះភ្នាក់ងារសង្កេត ការណ៍ត្រួតពិនិត្យសម្ភារៈបំរើការងារបោះឆ្នោតពិនិត្យឱ្យបានត្រឹមត្រូវ និងរាយការណ៍ចំនួនអ្នកបានចូលបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនិមួយ។

ភ្នាក់ងារសង្កេត ការណ៍ត្រូវយកចិត្តទុកដាក់ទទួល ខុសត្រូវខ្ពស់នូវតួនាទី២ ក្នុងនោះ ១.មានបញ្ជីឈ្មោះបោះឆ្នោតនៅក្នុងដៃ ព្រោះសន្លឹកឆ្នោតមួយសន្លឹកវាមានតម្លៃសម្រាប់យើង។

២.រាប់សន្លឹកឆ្នោតការពារផលប្រ យោជន៍គ្រប់សន្លឹកឆ្នោតរបស់គណ បក្សរបស់យើង និងដាក់ចេញគោល ការណ៍ បន្តការថែរក្សាការពារសុខសន្តិភាព និងសមិទ្ធិរបស់យើង រួមគ្នាការពារបុព្វហេតុគណបក្ស ប្រជាជន និងភាពជោគជ័យដែលគណបក្សប្រជាជនបានធ្វើកន្លងមក រួមគ្នាថែរក្សាការពារសមិទ្ធផលរបស់យើង។

យើងត្រូវការពារសមាជិកនៅពេលបោះឆ្នោត និងរាប់សន្លឹក ឆ្នោតឱ្យបានឈ្នះឆ្នោត ដើម្បីពួក គាត់បន្តដឹកនាំបំរើសេវាសាធារណ និងការអភិវឌ្ឍមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង