ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្តល់ព័ត៌មាន​ ចំណេះដឹង​ និងការចូលរួមរបស់ និស្សិតគឺធ្វេីឱ្យសហគមន៍ មានសុវត្ថិភាព​ពីគ្រោះថ្នាក់នៃ ផលិតផលថ្នាំជក់​ និងគ្រឿងញៀន​

196

ភ្នំពេញ​៖ថ្ងៃទី​១ ខែមិថុនា​ ឆ្នាំ​២០២២​ជាទិវាកុមារអន្តរជាតិ​ នៅសាកលវិទ្យាល័យធនធានមនុស្ស ក្រសួងអប់រំ​ យុវជន​ និងកីឡា​ គ្រឹះស្ថានសិក្សា​ អង្គការដៃគូបន្តរួមគ្នា​ធ្វេីយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់តាមគ្រឹះស្ថានឧត្តមសិក្សា​ ដេីម្បីកាត់បន្ថយនិងឈប់ប្រេីប្រាស់ផលិតផលថ្នាំជក់​ និងគ្រឿងញៀន​ សំដៅរក្សាបាននូវសុខភាពល្អជូនសិស្ស​និងក្រុមគ្រួសារ។

លោក​ ឈុន​ ណុច​ សាកលវិទ្យាល័យ​រង​ បានមានប្រសាសន៍ស្វាគមន៍​ និងរបាយការណ៍ពីការចូលរួមរបស់សាកលវិទ្យាល័យធនធានមនុស្សក្នុងកិច្ចសហការជួយលេីការងារសង្គមសុខភាពសំដៅឱ្យសិស្សនិងនិស្សិតដែលមកបន្តការសិក្សានៅទីនេះទទួលបានទាំងចំណេះជំនាញ​ និងសុខភាពល្អ។

លោក​ វេជ្ជបណ្ឌិត​ មុំ​ គង់​ ប្រធានអង្គការចលនាដេីម្បីសុខភាពកម្ពុជា​ បានថ្លែងថា​ ផលប៉ះពាល់នៃថ្នាំជក់គឺកេីតជំងឺមហារីកប្រូស្តាត​ ដោះ​ ឈាម​ មាត់​ បំពងខ្យល់​ បំពង់អាហារ​ សួត​ ក្រពះ​ លំពែង​ ថ្លេីម​ តំរង់នោម​ ពោះវៀន​ធំ​ ប្លោកនោម​ និងសំលាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា១៥០០០នាក់ក្នុងមួយឆ្នាំ​ ។

ថ្ថ្លែងក្នុងនាម​នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ អគ្គលេខាធិការ​ នាឱកាសនោះ​ ឧត្តមសេនីយ៍​ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ នៃអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានថ្លែងថា​ និស្សិត​សាលាធនធានមនុស្សមិនមែនជាមុខសញ្ញាប្រេីប្រាស់ថ្នាំជក់​ និងគ្រឿងញៀន​ទេ​ តែការផ្តល់ព័ត៌មាន​ ចំណេះដឹង​ និងការចូលរួមរបស់និស្សិតគឺធ្វេីឱ្យសហគមន៍មានសុវត្ថិភាព​ពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់​ និងគ្រឿងញៀន​ ។

ថ្លែងក្នុងនាម​ឯកឧត្តម​ បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្រ្តី​ ក្នុងឱកាសនោះ​ដែរ​ លោក​ស្រី​ វេជ្ជ​បណ្ឌិត​ ឆាយ​ គឹមសុទ្ធាវី​ ប្រធាននាយកដ្ឋានសុខភាពសិក្សា​នៃក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បានថ្លែងអំណរគុណដល់ស្ថាប័ន​ អង្គភាព​ និងអង្គការCMH និងWHO និងសាកលវិទ្យាល័យធនធានមនុស្សដែលបានយកចិត្តទុកដាក់ដល់សុខភាពសិស្ស​ និស្សិត​ សហការផ្សព្វផ្សាយពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ សំដៅដល់ការមិនប៉ះពាល់​ មិនពាក់ព័ន្ធ​នឹងបញ្ហាថ្នាំជក់​ និងគ្រឿងញៀន​ ដែលនាំគ្រោះថ្នាក់ដល់សុខភាព​ និងអាយុជិវិត។

ជាមួយគ្នានេះ​ លោកស្រី​ វេជ្ជបណ្ឌិត​ ឆាយ​ គឹមសុទ្ធាវី​ បានមានប្រសាសន៍បន្តថា​ ការយល់ដឹងពីសុខភាពជួយឱ្យយេីងមានអាយុវែងនិងសម្រេចគោលដៅ​សិក្សា ហេីយដេីម្បីមានអាយុវែង​ គឺត្រូវប្រតិបត្តិ​ ១.រស់នៅ​ជាមួយធម្មជាតិ​ ២.ការបរិច្ចាកទានធ្វេីឱ្យចិត្តស្ងប់​ ៣.បរិភោគ​អាហារគ្មានជាតិគីមី​ ៤.ញាំទឹកឱ្យបានគ្រប់គ្រាន់​ ៥.គេងឱ្យបានគ្រប់គ្រាន់និងទី៦ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៕

អត្ថបទដែលជាប់ទាក់ទង