រដ្ឋបាលខណ្ឌឫស្សីកែវ បើកការដ្ឋានស្ថាបនា ផ្លូវបេតុង១ខ្សែ និងដាក់ប្រព័ន្ធលូថ្មី១ ចងដៃប្រជាពលរដ្ឋសង្កាត់ច្រាំងចំរេះទី២
ភ្នំពេញ៖នៅថ្ងៃទី៣១ខែឧសភា២០២២សង្កាត់ច្រាំងចំរេះទី២បើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែនិងដាក់ប្រព័ន្ធលូថ្មី១ខ្សែដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ ឆ្នាំ2022 ក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន១២០នាក់។
ការដ្ឋានបើកឲ្យដំណើរការមាន ០២ គម្រោង÷
1-ជួសជុលផ្លូវបេតុងគ្មានសរសៃដេក ប្រវែង ១០០ម×៣ម×០,១២ម នៅភូមិខ១ អស់ថវិកា ២,០០០,០០០ រៀល។
2-ដាក់លូ ប្រវែង ៧៣៤ម×០.៥០មនិង០,៦០ម នៅភូមិខ១ អស់ថវិកា ១៤៧,៧៩០,០០០ រៀល
សរុបរួមអស់ថវិកា ១៤៩,៧៩០,០០០ រៀល ៕