ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកងកម្លាំរុស្ស៊ី ​​រក​ឃើញ​សាកសព​ទាហាន​អ៊ុយ​ក្រែ​ន ​ចំនួន ១៥២​នាក់​នៅ​ក្នុង​បន្ទប់​ក្រោម​ដី ​នៃ​រោងចក្រ​ដែកថែប Azovstal

184

រុស្ស៊ី៖ រុស្ស៊ី​អះអាងថា គ្រាប់មីន​ត្រូវបាន​រកឃើញ​នៅក្រោម​សាកសព​នៅ​រោងចក្រ​ដែក Azovstal។

 ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា​ កងកម្លាំង​របស់​ខ្លួន​បាន​រក​ឃើញ​សាកសព​ទាហាន​អ៊ុយ​ក្រែ​ន​ចំនួន ១៥២​នាក់​នៅ​ក្នុង​បន្ទប់​ក្រោម​ដី​នៃ​រោងចក្រ​ដែកថែប Azovstal។ ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានអ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Igor Konashenkov បាន​និយាយ​ថា សាកសព​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុងរ​ថ​យន្ត​មួយ​គ្រឿង ដែល​ប្រព័ន្ធ​ត្រជាក់​មិន​ដំណើរ​ការ​។ 

លោក​និយាយ​ថា គ្រាប់មីន​ចំនួន​ ៤​គ្រាប់​ត្រូវ​បាន​ដាក់​នៅ​ក្រោម​រថយន្ត​នោះ​។ លោក Konashenkov បាន​ចោទប្រកាន់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ថា បាន​ដាក់​គ្រាប់មីន​ដោយ​ចេតនា​ដើម្បី​ចោទ​ប្រកាន់​រុស្សី​ថា មាន​ចេតនា​បំផ្លាញ​សាក​សព និង​រារាំង​ពួកគេ​មិន​ឲ្យ​នាំ​យក​សាកសព​ទៅ​ប្រគល់​ឱ្យ​សាច់ញាតិ​។​ ​លោក Konashenkov បាន​រំលឹក​ថា មុន​ពេល​ត្រូវ​បាន​គេ​ចាប់​ជា​ឈ្លើយ​សឹក​មេបញ្ជាការ​អង្គភាព Azov បាន​អំពាវនាវ​ជា​សាធារណៈ​ទៅកាន់​លោក Zelenskyy ឱ្យ​យក​សាកសព​របស់​អ្នក​ស្លាប់ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​អាច​បញ្ចុះ​នៅ​លើ​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​របប​ទីក្រុង Kyiv ប៉ុន្តែ​ទោះបីជា​យ៉ាងណា​គ្មាន​សំណើ​ពី​ទីក្រុង Kyiv ដើម្បី​ទៅ​យក​សាកសព​អ្នក​ស្លាប់​ពី​រោងចក្រ​ដែក​ថែប Azovstal នោះ​ទេ​។ លោក Konashekov និយាយ​ថា រុស្ស៊ី​មាន​ផែនការ​ផ្ទេរ​សាកសព​ទៅ​ឱ្យ​មន្ត្រី​អ៊ុយ​ក្រែ​ន​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

អត្ថបទដែលជាប់ទាក់ទង