ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុដឹកនាំ មន្ត្រីជំនាញចុះពិនិត្យ វឌ្ឍនភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ តាមមូលដ្ឋាននិងទីប្រជុំនៅក្នុងខេត្តព្រះសីហនុ

154

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ វឌ្ឍនភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានដូចជាផ្លូវថ្នល់ និងសមិទ្ធិផលបម្រើផលប្រយោជន៌ប្រជាពលរដ្ឋតាមមូលដ្ឋាននិងទីប្រជុំនៅក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៌ថា ក្រៅពីផ្លូវថ្មី៣៧ខ្សែដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាសាងសង់និងកំពុងប្រើប្រាស់ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននៅតាមមូលដ្ឋានក្រុង ស្រុក ក៏មានការស្ថាបនាផ្លូវបេតុងនិងផ្លូវកៅស៊ូថ្មីៗបន្ថែមទៀត បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋធ្វើចរាចរណ៏ ដូចជានៅក្បែរមូលដ្ឋានកងទព័ជើងទឹកសមុទ្ររាម ដែលមានពលរដ្ឋនិងក្រុមគ្រួសារកងទព័កំពុងរស់នៅច្រើន ក៏មានការស្ថាបនាផ្លូវថ្មីក្នុងភូមិដែរ ជំនួសផ្លូវដីក្នុងមូលដ្ឋានកន្លងមក។

ក្រៅពីផ្លូវថ្នល់ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមានដូចជាសួនច្បារ បន្ទប់ទឹកសាធារណៈ ប្រពន្ធ័លូបង្ហូរទឹកភ្លៀងឬទឹកកខ្វក់និងសំណង់បម្រើឲ្យវិសយ័ទេសចរណ៏ជាច្រើនកន្លែងទៀត ក៏ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុសាងសង់ឡើងជាបន្តបន្ទាប់ដែរ ដែលសំណង់ខ្លះសាងសង់រួច និងសំណង់ខ្លះកំពុងសាងសង់ ហើយគ្រប់ការដ្ឋានកំពុងសាងសង់ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុបានជំរុញឲ្យក្រុងការងារសាងសង់ បង្កើនល្បឿន ឆាប់រួចរាល់ តាមគម្រោងដែលបានគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង