លោកហែម ដារិទ្ធិ៖ចុះត្រួតពិនិត្យបន្ទប់ សុវត្ថិភាពសម្រាប់ ទុកសម្ភារៈបោះឆ្នោត នៅអនុវិទ្យាល័យពោធិ៍ចិនតុង
ភ្នំពេញ៖នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ដើម្បីត្រួតពិនិត្យបន្ទប់សុវត្ថិភាពសម្រាប់ទុកសម្ភារៈបោះឆ្នោត នៅអនុវិទ្យាល័យពោធិ៍ចិនតុង ដែលនឹងត្រៀមបោះ ឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។
មន្ត្រីឱ្យដឹងថា៖សម្ភារៈរួមមាន៖ សន្លឹកឆ្នោត បញ្ជីបោះឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបលាងមិនជ្រះ មកឱ្យ CEC នៅតាមទីតាំងគណកម្មាការរៀបចំការបោះឆ្នោតសង្កាត់ទាំង៧៕