ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនមេខ្លោង គ្រឿងញៀន​៥នាក់ ថ្នាំជាង២គីឡូក្រាម និង​កាំភ្លើងខ្លី៤ដើម ទៅតុលាការ

130

បន្ទាយមានជ័យៈ ​ជនសង្ស័យគ្រឿងញៀនទាំង៥នាក់​ និងវត្ថុតាងដកហូតថ្នាំជាង២គីឡូក្រាម និង​កាំភ្លើងខ្លី៤ដើម នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជនសង្ស័យមេក្លោងនិងបក្ខពួកគ្រឿងញៀន៥នាក់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយធ្វើការ​បង្រ្កាប និង​ ដកហូតគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើម ​កាំភ្លើងប្រើប្រាស់ខ្យល់១ ដើម និងរថយន្ត២គ្រឿង។

ប្រតិបត្តិការខាងលើនេះ ក្រោមការដឹកនាំ និង​បញ្ជាផ្ទាល់ពី​លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងកងរាជអាវុអហត្ថខេត្ត និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ចំណាយពេល២ថ្ងៃ ក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ និងបន្តឈានទៅបង្រ្កាបដល់ផ្ទះជួលជនសង្ស័យ ដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាប ទើបឈានដល់ការឃាត់ជនសង្ស័យ ជួញដូរគ្រឿងញៀនប្រុសស្រីទាំង៥នាក់ និង​រកឃើញគ្រឿងញៀន លាក់ទុកក្នុងបន្ទប់ជាង២គីឡូក្រាម។

ករណីដែរកាលពីថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង ១៥និង៥២នាទី យោងតាមសំណើលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកនាំសហការ និងសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចសហការរវាងកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានបើកកិច្ចសហប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៣ នាក់ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមមាន ៖
១.ឈ្មោះ ឃីម ចំរើនកូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
២.ឈ្មោះ ជួប ដាវីន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៣.ឈ្មោះ ចាន់ ម៉ន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ព្រមទាំងដកហូតសម្ភារៈរួមមាន ៖
អាវុធខ្លី ចំនួន ១ដើម ម៉ាក CPZ-10C លេខ C423986 ពណ៌ខ្មៅ បិតស្កុត ពណ៌ត្រេអ៊ី មានបង់ចំនួន ០១ និងគ្រាប់ចំនួន ១៥ គ្រាប់ អាវុធខ្លី ចំនួន ១ដើម ម៉ាក BERETTA លេខ PZ27666 ពណ៌ខ្មៅ មានបង់ ចំនួន ០១ និងគ្រាប់ចំនួន ១២ គ្រាប់ រថយន្តចំនួន ១គ្រឿង ម៉ាក MAZDA ស៊េរីឆ្នាំ២០១៨ ពណ៌ស បិតស្កុតពណ៌ខ្មៅ គ្មានស្លាកលេខ ទូរស័ព្ទចំនួន ៦គ្រឿង កាំបិតស្នៀតចំនួន ១ ដើម។

ករណីនេះ ជនសង្ស័យ និងសម្ភារៈដកហូតមួយចំនួន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ រៀបចំបែបបទលិខិតស្នាមប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

​លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៥នាក់ជាបក្ខពួក និងជាមេក្លោងគ្រឿងញៀនធំបានសម្រេចនៅពេលនេះ ក្រោយពីកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតរយៈពេល១ខែមកហើយ ប្រើប្រាស់វិធានការសម្ងាត់តាមរយៈមុខសញ្ញាជនសង្ស័យគ្រឿងញៀនដែលបានបង្រ្កាបកន្លងមកនៅក្នុងខេត្តបន្ទាយមានជ័យ។

​លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀងទាំងនេះជាមុខសញ្ញាជួញដូរលក់ចែកចាយគ្រឿងញៀនចំនួន៣ខេត្ត គឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង។ ការបង្រ្កាបសមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេ​តាមីន wy ៨៧៦៤គ្រាប់ស្មើទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀនមតំហ្វេតាមីនទឹកកកទម្ងន់១.៩៩៥,០១ក្រាម, ថ្នាំញៀនកេតាមីន៨,៥១ក្រាម ថ្នាំគ្រាប់អ៊ិចស្រា្តស៊ីទម្ងន់២,៩៦ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន៤គ្រឿង អាវុធខ្លី៤ដើម ក្នុងនោះអាវុធខ្យល់១ដើម រថយន្តចំនួន២គ្រឿង។

​លោកស្នងការឱ្យដឹងទៀតថា ករណីបង្រ្កាបគ្រឿងញៀនខាងលើ កម្លាំងនគរបាល បន្តស្រាវជ្រាវ ដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធមួយចំនួនទៀត។

​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា អង្គភាពអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យបាន ប្តេជ្ញាខ្ពស់ជាមួយ និងសមត្ថកិច្ចពាក់ដើម្បីបបង្រ្កាបគ្រឿងញៀឱ្យមានប្រសិទ្ធភាព កាត់បន្ថយ និងលប់បំបាត់គ្រឿងញៀនក្នុង ទឹកដីខេត្តបន្ទាយមានជ័យ។

​លោកព្រះរាជអាជ្ញាបញ្ជាក់ឱ្យដឹងទៀតថា គ្រឿងញៀនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សង្គមខ្មែរ ជាពិសេសអ្នកប្រើប្រាស់គ្រឿងញៀនអាចទៅធ្វើសកម្មភាព ប្រព្រឹត្តបទល្មើស លួច ឆក់ប្លន់ អំពើហឹង្សា បង្កឱ្យប៉ះពាល់សន្តិសុខសង្គម៕

អត្ថបទដែលជាប់ទាក់ទង