ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ស្លាប់​៣​នាក់​ របួស​១២​នាក់​

74


​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៣​នាក់​ របួសធ្ងន់​ ៨​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៤​នាក់​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១០​នាក់​(​យប់​៣​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​ ១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៩​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១៤​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ ។​​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ៣​លើក​,​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​១​នាក់​)​ និង​ប្រជែង​ ១​លើក​ ។​ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៥​លើក​ ផ្លូវ​ខេត្ត​ ៣​លើក​ ផ្លូវលំ​ ២​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៧​លើក​ រថយន្ត​តូច​ ១​លើក​ រថយន្ត​ធំ​ ១​លើក​ និង​គោ​យន្ត​ ១​លើក​ ។​ ​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ៣​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​,​ ស្ទឹង​ត្រែង​ ២​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ខេត្ត​ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១៩​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-១៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៥៣​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៧១​នាក់​ របួស​សរុប​ ២០៦​នាក់​ របួសធ្ងន់​ ១៥៧​នាក់​ របួសស្រាល​ ៤៩​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង