លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទៅចូលរួម បោះឆ្នោតនៅ សាលាសាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយ រៀង
ស្វាយរៀង៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសាលាសាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។
លោកស្រី ក៏បានបំញ្ចេញសិទ្ធជាពលរដ្ឋក្នុងការបោះឆ្នោត ការជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ដែលស្រឡាញ់ នឹងសង្ឃឹមថា ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នោះ នឹងបម្រើសេវាសាធារណៈនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធស ភា នីតិកាលទី៥នេះ មានគណបក្សនយោ បាយចំនួន៩ ចូលរួមប្រកួតប្រជែង។ ដោយ ឡែក នៅខេត្ដស្វាយរៀងមាន តែគណបក្សនយោបាយចូលរួមកួតប្រជែង តែ៤គណបក្ស ប៉ុណ្ណោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
នៅខេត្តស្វាយរៀង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន៩ គណបក្សរួមមាន៖ ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន ទី៣.គណបក្សហ៊្វុនស៊ិនប៉ិច ទី៤.គណបក្សខ្មែររួបរួមជាតិ ,ទី៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ,ទី៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,ទី៧.គណបក្សយុវជនកម្ពុជា, ទី៨.គណបក្សកម្ពុជានិយម និងទី៩.គណបក្សសញ្ជាតិកម្ពុជា ដោយមានមណ្ឌលបោះឆ្នោត ចំនួន៨០មណ្ឌល រួមមាន៩៨៤ការិយាល័យ និងមានអ្នកបោះឆ្នោតចំនួន៣៩១.៦២២នាក់ ។
សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ បានដំណើរការព្រមៗគ្នា ចាប់ពីម៉ោង៧ព្រឹក ទៅរហូតដល់ម៉ោង៣រសៀល៕ . សំរិត