ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកសំ លាងទ្រី ថា ៖ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មាន៥ឃុំ គណបក្សប្រជាជនកម្ពុជាឈ្នះទាំអស់

75

 

ព្រះវិហារ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកសង្គមថ្មីបានឱ្យដឹងនៅរសៀលថ្ងៃទី៥មិថុនា២០២២បានឱ្យដឹងថា៖ប្រជាពលរដ្ឋស្រុកសង្គមថ្មីខេត្តព្រះវិហារទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបោះឆ្នោតគាំទ្រ “គណបក្សប្រជាជនកម្ពុជា” ឈ្នះភ្លូកទឹកភ្លូកដីឈ្នះតែម្ដង។

លោកសំ លាងទ្រី បានអះអាងទៀតថា៖ស្រុកសង្គមថ្មីខេត្តព្រះវិហារមាន៥ឃុំគណបក្សប្រជាជនកម្ពុជាឈ្នះទាំអស់។លោកបញ្ជាក់ទៀតថា៖ឃុំភ្នំត្បែង១ កាលពីអណត្តិមុន២០១៧គណបក្សប្រឆាំងឈ្នះឥឡូវគណបក្សប្រជាជនកម្ពុជាឈ្នះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះហើយដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។
ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕

អត្ថបទដែលជាប់ទាក់ទង