ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី២០កញ្ញា

115


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋសភា បើកសម័យប្រជុំលើកទី១ នីតិកាលទី៦ ដើម្បីរៀបចំបំពេញ សមាសភាពគណៈកម្មការជំនាញនានា របស់រដ្ឋសភា និងបានអនុម័តលើរបៀបវារៈចំនួន២។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ ១)អង្គប្រជុំបានអនុម័តសំណើរសុំជ្រើសតាំងបំពេញបន្ថែម សមាសភាពក្នុងគណៈកម្មការនានា របស់រដ្ឋសភា នីតិកាលទី៦។ ២) អង្គប្រជុំបានអនុម័តបញ្ចុលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នូវការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែម សមាជិកគណៈកម្មការនានា នៃរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២០ខែកញ្ញានេះ។

ការរៀបចំបំពេញសមាសភាពគណៈកម្មការជំនាញនានា របស់រដ្ឋសភានេះ ក៏ធ្វើឡើង បន្ទាប់ពីរដ្ឋសភា ប្រកាសសុពលភាព តំណាងរាស្រ្តថ្មីចំនួន៣៨រូប ដែលឡើងមកជំនួសតំណាងរាស្រ្ត ដែលបានទៅកាន់តំណែង ក្នុងជួររដ្ឋាភិបាល៕

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨៖

អត្ថបទដែលជាប់ទាក់ទង