ម្ចាស់មេដាយមាស ស៊ីហ្គេមប្ដេជ្ញាការពារ តំណែងនាស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ម្ចាស់មេដាយមាសស៊ីហ្គេមប្រភេទកីឡាប៉េតង់ស៊ីនវង់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅវៀតណាមប្រកាសថារូបគេនឹងការពាតំណែងជាម្ចាស់មេដាយមាសនេះឲ្យបាននៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំ២០២៣ ។
កីឡាកររូបនេះបានឲ្យដឹងថាខ្លួនពិតជារំភើបរីករាយខ្លាំងក្រោយចាប់គូជាមួយកីឡាកា
រិនី វង ចន្ថា ដណ្ដើមបានមេដាយមាស ១គ្រឿង លើវិញ្ញាសាគូបុរសនារីនៃព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីពេលថ្មីៗ ទោះបីខ្លួនមិនធ្លាប់រំពឹងថា អាចធ្វើបានដូច្នេះឡើយ។
គេបន្ដថានេះជាលើកដំបូងហើយដែលខ្ញុំបានចូលរួមប្រកួតកីឡាស៊ីហ្គេមបន្ទាប់ពីរូបគេបានចូលហាត់និងលេងកីឡានេះតាំងពីអាយុ១០ឆ្នាំ។
គេពិតជារំភើបខ្លាំងដែលអាចសម្រេចនូវក្ដីស្រមៃរបស់គេទោះបីកន្លងមករូបគេមិនរំពឹងថាខ្លួនអាចដណ្ដើមបាននូវកិត្តិយសដ៏ធំធេងមួយជូនជាតិបែបនេះក៏ដោយ។
ស៊ីន វង់បន្តថាទម្រាំអាចឈ្នះមេដាយមាសមួយនេះ ខ្ញុំបានខំប្រឹងហ្វឹកហាត់ខ្លាំង ទាំងព្រឹកទាំងល្ងាចទោះបីអាកាសធាតុបែបណាក៏ដោយ។អ្វីដែលរូបគេសប្បាយចិត្តទៀតនោះ ក្រៅពីការអបអរសាទរ និងលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ និងបងប្អូនទូទាំងប្រទេស គឺខ្ញុំបានធ្វើឲ្យគ្រួសាររបស់ខ្ញុំ ក៏ដូចជាអ៊ុំពូមីង នៅភូមិកំណើតរបស់ខ្ញុំ សប្បាយចិត្ត និងមានមោទកភាព ចំពោះសមិទ្ធផលរបស់ខ្ញុំមួយនេះ» ។
គេបន្ដថាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ក្នុងនាមខ្ញុំជាម្ចាស់មេដាយមាសរូបគេនឹងបង្កើន
ការខំប្រឹងហ្វឹកហាត់ទ្វេដងនិងកាន់តែខ្លាំងថែមទៀតដើម្បីការពារមេដាយមាសក្នុងនាមម្ចាស់ផ្ទះក៏ដូចជាត្រៀមការប្រកួតផ្សេងៗដើម្បីឆ្ពោះទៅដណ្ដើមមេដាយនិងកិត្តិយសជូនជាតិជាបន្ដបន្ទាប់ទៀត នាពេលខាងមុខ។
ស៊ីន វង់ បានចូលហ្វឹកហាត់កីឡាប៉ូលនិងប៉េតង់តាំងពីវ័យ១០ឆ្នាំ។ដោយមានការជំរុញ និងលើកទឹកចិត្តពីឪពុក-ម្ដាយ រូបគេក៏បានប្រកបអាជីពកីឡានេះ រហូតមកទល់បច្ចុប្បន្ន។ ឆ្នាំ២០១៧ គឺជាឆ្នាំដំបូង ដែលរូបគេបានជាប់ជម្រើសជាតិនិងចាប់ផ្ដើមចេញប្រកួតលើឆាកអន្ដរជាតិប៉ុន្តែពុំទាន់ទទួលបានលទ្ធផលល្អប្រសើរនោះទេ។
នៅឆ្នាំ២០១៨ សហព័ន្ធបានបញ្ជូនរូបគេ ចូលរួមប្រកួតក្របខណ្ឌកីឡានិស្សិតអាស៊ាន នៅប្រទេសមីយ៉ាន់ម៉ា ដោយដណ្ដើមបានមេដាយមាស ១គ្រឿង និងប្រាក់ ១គ្រឿង។ រហូតដល់ឆ្នាំ២០២២គឺជាឆ្នាំដ៏ជោគជ័យរបស់ស៊ីន វង់បន្ទាប់ពីសហព័ន្ធបញ្ជូនរូបគេចូលរួមប្រ
កួតកីឡាស៊ីហ្គេមលើកដំបូង លើវិញ្ញាសាវាយគូបុរស-នារី ដោយចាប់ដៃជាមួយកីឡាការិនី វង ចន្ថា ហើយដណ្ដើមបានមេដាយមាសតែម្ដង៕