អនុសាខាសមាគមន៍នារី ខណ្ឌបឹងកេងកង ចុះសួរសុខទុក្ខ និងផ្ដល់រទេះរុញ ដល់ស្រ្តីឈឺជើង
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះលោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង និង លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគនារីខណ្ឌបឹងកេងកង ចុះសាកសួរសុខទុក្ខនិងបានឧបត្ថម្ភរទេះរុញចំនួន ១គ្រឿង និងថ្នាំពេទ្យមួយចំនួនជូនដល់អ៊ុស្រីម្នាក់ឈ្មោះ ឡាច ផេង អាយុ ៧១ឆ្នាំ នៅក្នុងភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ដែលគាត់មានជម្ងឺពោលគឺឈឺជើងមិនអាចដើរបាន។
ខណៈពេលនោះអ៊ុស្រីឡាច ផេង គាត់សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ ខាងលើដែលជានិច្ចកាលតែងតែគិតគូ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកងពេលជួបការលំបាកនានានិងមានជម្ងឺដង្កាត់ផ្សេងៗនិយាយជារួមនិងនិយាយដោយឡែកបានអញ្ជើញចុះមកសាកសួរដល់រូបខ្ញុំពេលមានជម្ងឺសម្រាកព្យាបាលនៅផ្ទះដោយបានជួយឧបត្ថម្ភនូវរទេះដល់រូបខ្ញុំទុកប្រើនិងផ្ដល់ថ្នាំពេទ្យព្រមទាំងរបស់របរប្រើប្រាស់មួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះក្រុមការងារខាងលើ និង រដ្ឋបាលខណ្ឌបឹងកេងកងដែលមានរូបលោកធឹម សំអាន ជាថ្នាក់ដឹកនាំខណ្ឌបឹងកេងកងជានិច្ចកាលតែងតែចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនិមួយៗនិងផ្ដល់អំណោយដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រជាហូហែរពិសេសពេលបងប្អូនប្រជាពលរដ្ឋមានជម្ងឺដង្កាត់ផ្សេងៗដោយមិនទុកអោយបងប្អូនរស់នៅដោយឯកកោឡើយពោលគឺទៅយឺតប្រសើរជាងមិនបានទៅ៕