ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបយប់ម៉ិញ កម្ពុជាចាញ់ ឥណ្ឌា០ទល់២

195

ភ្នំពេញ៖ជំនួបជម្រុះជុំចុងក្រោយនៃព្រឹត្តិការណ៍AFC Asian Cupជាមួយឥណ្ឌាយប់ម៉ិញ

នេះកម្ពុជាចាញ់ក្រុមម្ចាស់ផ្ទះ(ឥណ្ឌា)០ទល់២ ។
២គ្រាប់របស់ក្រុម្ចាស់ផ្ទះ ធ្វើសម្រេចដោយកីឡាករ Sunil Chhetri នៅនាទី១៣ និងនាទី៥៩ ។ ជ័យជម្នះនេះ បានធ្វើឲ្យឥណ្ឌា ឡើងឈរកំពូលតារាងពូល D បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុស្មើក្រុមហុងកុង ដែលបានយកឈ្នះអាហ្វហ្គានីស្ថាន ២-១ នៅល្ងាចថ្ងៃជាមួយគ្នានេះ ។

សម្រាប់ប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបហុងកុង នាថ្ងៃទី១១ ខែមិថុនា មុនធ្វើការប្រកួតចុងក្រោយ ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី១៤ ខែមិថុនា នៅម៉ោង ៦៖៣០នាទីល្ងាចដូចគ្នា(ម៉ោងនៅកម្ពុជា) ។

សូមបញ្ជាក់ថាម្សិលម៉ិញនេះដែរនាយឧត្តមសេនីយ៍សៅសុខាប្រមុខសហព័ន្ធកីឡា
បាល់ទាត់កម្ពុជាមានប្រតិកម្មយ៉ាងខ្លាំងចំពោះសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)និងសហ
ព័ន្ធបាល់ទាត់ឥណ្ឌារួមទាំងអ្នករៀបចំការប្រកួតដោយតម្រូវឲ្យត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងនោះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ទុកពេល៣ម៉ោងឲ្យសហព័ន្ធបាល់ទាត់អាស៊ី(AFC)និង
ម្ចាស់ផ្ទះឥណ្ឌាចេញលិខិតសុំទោសកម្ពុជាពាក់ព័ន្ធការមិនយកចិត្តទុកដាក់លើក្រុមកីឡាករ
បាល់ទាត់កម្ពុជា។

តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News បានប្រកាសទុករយៈពេល៣ម៉ោងឲ្យ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)និងសហព័ន្ធបាល់ទាត់ឥណ្ឌារួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់។
នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេយន្តហោះនឹងដឹកកីឡាករ
កម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។
ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេយន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។
មុនឡើងមកដល់វគ្គជម្រុះជុំចុងក្រោយនេះក្រុមជម្រើសជាតិកម្ពុជាបានទម្លាក់ក្រុមកោះហ្គាមរបស់សហរដ្ឋអាមេរិកទាំង ២ជើងកាលពីវគ្គ Play-Off ដោយលទ្ធផល ៣-១ នៅប្រទេសបារែន។

រីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញ គឺមាន ១៣ក្រុម រួមមានចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕

អត្ថបទដែលជាប់ទាក់ទង