ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ទទួលបាន ភ្ញៀវទេសចរ ផ្ទៃក្នុង ជាង ២៩ ម៉ឺននាក់ នៅចុងសប្តាហ៍ និងថ្ងៃ ឈប់សម្រាក បោះឆ្នោត នេះបេីតាមការ បញ្ជាក់ពីរដ្ឋមន្ត្រី ក្រសួងទេសចរណ៍

43

ភ្នំពេញ ៖ ស្ថានភាព ភ្ញៀវទេសចរ ផ្ទៃក្នុង នា ចុង សប្តាហ៍ និង ថ្ងៃ ឈប់សម្រាក បោះឆ្នោត ចាប់ពី ថ្ងៃទី ០៤-០៦ ខែមិថុនា ឆ្នាំ ២០២២ មាន ភ្ញៀវ សរុប ចំនួន ២៩៤.៤៤៤ នាក់ ក្នុងនោះ ភ្ញៀវ ជាតិ ២៧៥.៧៣៤ នាក់ និង ភ្ញៀវ បរទេស ផ្ទៃក្នុង ១៨.៧១០ នាក់ ។ នេះបេី តាមការបញ្ជាក់ពី លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែមិថុនា ឆ្នាំ ២០២២ ។

លោក រដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា គោលដៅ ទេសចរណ៍ សំខាន់ៗ ដែល ទទួលបាន ភ្ញៀវ ច្រើនជាងគេ រួមមាន ៖
* ខេត្ត ព្រះសីហនុ ៥៩.៤០៣ នាក់
* ខេត្តកំពត ៣៧.៧៤៧ នាក់
* ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់
* ខេត្តសៀមរាប ២៨.១៣៨ នាក់
* រាជធានី ភ្នំពេញ ២៤.៦៥២ នាក់
* ខេត្តពោធិ៍សាត់ ១៦.៤៦៩ នាក់
* ខេត្តកំពង់ស្ពឺ ១៤.២៤៩ នាក់
* ខេត្ត កែប ១៣.៤៤៤ នាក់
ជាមួយគ្នានោះ លោក ថោង ខុន បានគូស បញ្ជាក់ថា តួលេខ ខាងលើនេះ មានការ កើនឡើង ប្រមាណ ៧,៤៥% ធៀប នឹង សប្តាហ៍ កន្លងមក ។

លោក រដ្ឋមន្ត្រី បានបន្តថា តាម ការពិនិត្យ ជាក់ស្តែង ចុង សប្តាហ៍ កន្លងមកនេះ បងប្អូន ប្រជាពលរដ្ឋ នៅ មូលដ្ឋាន ដែលមាន ឈ្មោះ ក្នុង បញ្ជី បោះឆ្នោត បាន ត្រៀមខ្លួន ទៅ ចូលរួម បោះឆ្នោត គ្រប់រូប នៅ ថ្ងៃអាទិត្យ រីឯ បងប្អូន កម្មករ កម្ម ការ នី និង បុគ្គលិក ក្រុមហ៊ុន ឯកជន និង និស្សិត ចំណាកស្រុក ក្នុងប្រទេស ក៏បាន ធ្វើដំណើរ ទៅ ចូលរួម បោះឆ្នោត យ៉ាង ផុសផុល នៅ ស្រុកកំណើត តាំងពី ល្ងាច ថ្ងៃ សុក្រ និង ព្រឹក ថ្ងៃ សៅរ៍ ហើយ ក្រោយ បំពេញ កាតព្វកិច្ច បោះឆ្នោត រួច គឺ មួយចំនួន បាន ជួបជុំ ហូបចុក ជា លក្ខណៈ ក្រុមគ្រួសារ ហើយ ខ្លះទៀត បាន ដើរ កម្សាន្ត នៅតាម គោលដៅ នានា ប៉ុន្តែ ភាគច្រើន ជា គោលដៅ ទេសចរណ៍ ឬ កន្លែង ក ម្សា ន្ដែ ល នៅ ជិតៗ ក្នុងភូមិ ស្រុក របស់ ពួកគាត់ ផ្ទាល់ ។ ដោយឡែក មន្ត្រីរាជការ ក្រៅពី កាតព្វកិច្ច ទៅ ចូលរួម បោះឆ្នោត និង បំពេញការងារ ផ្សេងៗ ទៀត នៅ មូលដ្ឋាន ក៏បាន ឆ្លៀតឱកាស ដើរ កំសាន្ត រយៈពេល ខ្លី ទៅកាន់ រមនីយដ្ឋាន ជិតៗ ផងដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង