ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOC ប្រជុំជាមួយ គណៈគណៈកម្មការជំនាញ

202

 

ភ្នំពេញ៖ថ្ងៃទី៩មិថុនាម្សិលម៉ិញនេះគណៈអចិន្ត្រៃយ៍រៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានធ្វើកិច្ចប្រជុំជាមួយគណៈកម្មការជំនាញរបស់ខ្លួនដោយមានការចូលរួមពីសំណាក់ឯកឧត្តមថោង ខុនអនុប្រធានអចិន្ត្រៃយ៍CAMSOCដើម្បីតាមដានត្រួតពិនិត្យ
លើវឌ្ឍនភាពការងារត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ។

ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការ CAMSOC បានថ្លែងប្រាប់បណ្ដាញសារពត៌មាន
ក្រោយពីការប្រជុំថាឆ្នាំ២០២២នេះជាឆ្នាំដំណើរការស៊ីហ្គេមឆ្នាំ២០២៣ដែលនេះជាពេលវេលាដ៏សំខាន់សម្រាប់តាមដានវាយតម្លៃលើគ្រប់ផែនការសកម្មភាព។
ឯកឧត្តមបន្តថាឯកឧត្តមថោង ខុនបានពិនិត្យមើលលើវឌ្ឍនភាពការងារត្រៀមលើ
គណៈកម្មការទាំង១៤របស់ខ្លួនដោយរួមទាំគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជានូវអ្វីដែលបានធ្វើ
រួចហើយៗជាពិសេសបញ្ហាប្រឈមនានាដើម្បីបន្តដោះស្រាយឲ្យបានប្រសើរ ។

នាចុងឆ្នាំ២០២២នេះគម្រោងផែនការគ្រប់ទម្រង់ទាំងអស់ត្រូវតែធ្វើឲ្យរួចរាល់ទាំងស្រុងគឺរាល់ការរៀបចំការផ្គត់ផ្គង់ និងការងារពាក់ព័ន្ធរួមទាំង សេវាផ្សេងៗទៀតក៏ត្រូវតែធ្វើឲ្យរួចរាល់ដូចគ្នា។

ហេតុនេះចាប់ពីឆ្នាំ២០២៣តទៅគឺត្រៀមលក្ខណៈរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២
តែម្ដង ។ជារួមបញ្ហាប្រឈមជាងគេគឺការរង់ចាំលទ្ធភាពនៃការផ្គត់ផ្គង់គម្រោងថវិកាប្រចាំឆ្នាំ
២០២២ដើម្បីប្រគល់ជូនគណៈកម្មការជំនាញនីមួយៗ ។
ឯកឧត្តមវ៉ាត ចំរើនបន្ដទៀតថាការចំណាយ គឺផ្ដោតលើគោលការចំនួន២ដែលសំខាន់
គឺការសន្សំសំចៃនិងការផ្គត់ផ្គង់របស់ក្រុមហ៊ុនដែលមានលទ្ធភាពហើយត្រូវចាប់ផ្ដើមដំណើរ
ការក្នុងការរៀបចំជាមុនហើយនឹងទូទាត់តាមក្រោយដែលនេះជាវិធានការមួយដ៏ល្អដើម្បី
ពន្លឿនផែនការឲ្យទាន់ពេលវេលាពោលគឺមិនទុកចោលឬមិនត្រូវធ្វើឲ្យក្លាយជាឧបសគ្គនោះទេ។

លទ្ធផលនៃកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិតថោង ខុនរួមជាមួយអង្គប្រជុំទាំងមូលបាន
ទទួលនូវភាពកក់ក្ដៅដោយសារតែគណៈកម្មការជំនាញនីមួយៗបានបង្ហាញនូវផែនការច្បាស់លាស់ហើយដំណើរការវឌ្ឍនភាពនៃគណៈកម្មការជំនាញទាំងអស់មានលក្ខណៈវិជ្ជមានល្អ
ក្នុងដំណើរត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ។

ក្ដីកង្វល់នានាត្រូវបានដោះស្រាយបានមួយចំនួនធំជាបន្ដបន្ទាប់ក្នុងនោះមានទាំងក្ដី
កង្វល់នៃគម្រោងនៃគម្រោងផែនការហូបចុក ស្នាក់នៅនិងការសាងសង់ភូមិកីឡាជាដើម ។
ហេតុនេះចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២២នឹងចាប់ផ្ដើមអនុវត្តផែនការទាំង
អស់ឲ្យបានរួចរាល់ ៕

អត្ថបទដែលជាប់ទាក់ទង