ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាអេឡិចត្រូនិតពិនិត្យ មើលវឌ្ឍនភាពការងារ ត្រៀមឆ្នាំ២០២៣

178

 

ភ្នំពេញ៖សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(EFC)បានធ្វើការប្រជុំជាមួយសមាជិកប្រតិបត្តិសហព័ន្ធ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ម្សិលម៉ិញនេះ ដើម្បីត្រួតពិនិត្យមើលសកម្មភាពការងារនិងវឌ្ឍនភាពការងារត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាដែលការប្រជុំនោះដឹកនាំដោយឯកឧត្តម ជា ច័ន្ទបរិបូរណ៍ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)។

លោក លន់ សាមឺឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គូសបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើលទ្ធផល និងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានធ្វើឡើង កាលពីខែឧសភា ឆ្នាំ២០២២ ដោយកីឡាករអេឡិចត្រូនិកកម្ពុជាមានការរីកចម្រើនផ្នែកបច្ចេកទេសប៉ុន្តែពុំទទួលជោគជ័យជាមេដាយនោះឡើយ។

ជាមួយគ្នានោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធក៏បានត្រួតពិនិត្យលើការត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ នៃដំណើរការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ក្នុងនោះ សហព័ន្ធបានពិនិត្យមើលលើចំណុចខ្លាំង ចំណុចខ្សោយពិភាក្សាលើវិញ្ញាសាដែលត្រៀមស៊ីហ្គេម២០២៣រួមទាំងសិក្សាបន្ថែមទៅលើធនធានកីឡាករអេឡិចត្រូនិកកម្ពុជាថាតើគួកគាត់អាចមានលទ្ធភាពលើវិញ្ញាសាណាខ្លះដើម្បីឲ្យទទួលបានលទ្ធផលល្អ នាស៊ីហ្គេម ២០២៣។

លោកអគ្គលេខាធិការសហព័ន្ធរូបនេះនិងមន្ត្រីបច្ចេទេសក៏បានជម្រាបជូនដល់ប្រធានសហព័ន្ធ និងលោកអនុប្រធានសហព័ន្ធ ក្នុងការរៀបចំសេចក្តីព្រាងសៀវភៅបច្ចេកទេស (Technical Handbook)សម្រាប់ដាក់ឆ្លងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអា
គ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ទៀត ផង៕

អត្ថបទដែលជាប់ទាក់ទង