ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៩មិថុនា៖ នឹងធ្វើទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាល ម៉ារ៉ាតុងអន្តរជាតិ

76

ភ្នំពេញ៖ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី១០នឹងធ្វើនៅថ្ងៃទី១៩មិថុនានេះបើតាមការអះអាងរបស់ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជាក្នុងសន្និសីតកាសែតកាលពីថ្ងៃទី១០មិថុនាម្សិលម៉ិញនេះ ។

ទិវារត់ប្រណាំងនេះនឹងធ្វើនៅមុខព្រះបរមរាជវាំងដូចសព្វដងដែរ ។គោលបំណងទី១
នៃការរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចម៉ែ សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរនិងគោលដៅបន្ទាប់គឺ
ដើម្បីស្វែងរកថវិកាពីការចុះឈ្មោះរបស់អត្តពលិកនិងដៃគូឧបត្ថម្ភបរិច្ចាគទៅជួយមន្ទីរពេទ្យ
គន្ធបុប្ផានិងកិច្ចការសង្គម។

ព្រឹត្តិការណ៍នេះរៀបចមឡើងដោយមិនសំដៅទៅលើការស្វែងរកកម្រៃ ឬប្រាក់ចំណេញនោះឡើយ ។
តាមរយៈការរត់ប្រណាំងនេះដើម្បីគាំទ្រដល់ការចូលរួមរបស់មហាជនដើម្បីសុខភាពសាមគ្គីភាពមិត្តភាពពីព្រោះស្មារតីកីឡាគឺជាការបំពេញបន្ថែមនូវគុណតម្លៃជីវិត ។ជាមួយគ្នា
នេះព្រឹត្តិការណ៍នេះក៏ជាការផ្សព្វផ្សាយនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី
៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ទៀតផង។កត្តានេះហើយទើបរាជរដ្ឋាភិបាលនិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដាក់គោលដៅលើកកំពស់ប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត។

ចំពោះលោកសែម ផល្លាដែលជាអ្នកចាត់ការទូទៅទវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ា
តុងនៅកម្ពុជាបានបញ្ជាក់ថាទិវានេះមានរត់ប្រណាំង២១គីឡូម៉ែត្រ១០គីឡូម៉ែត្រនិង៣គីឡូ
ម៉ែត្រជាលក្ខណៈគ្រួសារ ។

សម្រាប់វិញ្ញាសារត់២១គីឡូម៉ែត្រនឹងចាប់ផ្ដើមចេញដំណើរនៅវេលាម៉ោង៥កន្លះព្រឹកថ្ងៃទី១៩មិថុនា។ឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមចំនួនជាង៤.០០០នាក់គឺមានការធ្លាក់ចុះបើប្រៀបធៀបនឹងការរត់លើកទី៩។សូមបញ្ជាក់ថា២ឆ្នាំមកហើយគឺឆ្នាំ២០២០និង២០២១ទិវានេះ
មិនបានរៀបចំឡើយដោយសារតែកូវីដ ១៩។

ឆ្នាំក្រោយព្រឹត្តិការណ៍នេះនឹងមានការផ្លាស់ប្ដូរវិញ្ញាសាដោយ៣គីឡូម៉ែត្រប្ដូរទៅជា៥
គីឡូម៉ែត្រហើយបន្ថែមវិញ្ញាសា២,៥០គីឡូម៉ែត្រវិញ ៕

អត្ថបទដែលជាប់ទាក់ទង