ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកដឹកនាំ កម្លាំងខណ្ឌចុះកាយសំរាមពីមាត់លូទាំងយប់ ក្រោយពីលិចលង់តំបន់មួយចំនួនដោយជំនន់ទឹកភ្លៀង

128

ភ្នំពេញ៖ ភ្លៀងបានធ្លាក់មួយមេយ៉ាងធំ នៅល្ងាចថ្ងៃទី១០មិថុន២០២២នេះ បណ្ដាលឱ្យផ្លូវមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានទទួលរងការលិចលង់យ៉ាងខ្លាំង ក្នុងនោះនៅក្នុងមូលដ្ឋានខណ្ឌទួលគោកក៏បានទទួលរងការលិចលង់នៅតាមបណ្តោយផ្លូវមួយចំនួនផងដែរ។

   ដើម្បីដោះស្រាយបញ្ហាលិចលង់នេះ អនុវត្តតាមការណែនាំជាប្រចាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រោយពេលភ្លៀង លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះកាយសំរាមរំដោះទឹកជំនន់ទឹកភ្លៀងនេះទាំងយប់ ពិសេសធ្វើសកម្មភាពនៅផ្លូវលេខ២៣០

និងផ្លូវ២៤៥ ក្នុងសង្កាត់បឹងសាឡាងនិងសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រហូតទឹកស្រក់អស់ពីផ្លូវនិងផ្ទះ ប្រជាពលរដ្ឋ បន្តមកក្រុមការងារនេះ ក៏បានធ្វើការបោសសំអាតសំរាមដែលទឹកហូរមករាយប៉ាយនៅ

មុខផ្ទះប្រជាពលរដ្ឋអោយបានស្អាតឡើងវិញជូនពួកគាត់ថែមទៀត។ នៅយប់ថ្ងៃដដែរ ជំនន់ទឹកភ្លៀងក៏បានស្រុកអស់ផងដែរ។

  មន្ត្រីជំនាញថា៖ មូលហេតុដែលបណ្ដាឱ្យជំនន់ទឹកភ្លៀងស្រកលឿនបែបនេះដោយសារប្រព័ន្ធលូទាំង តូចនិងធំដែលរដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាឡើងកន្លងមក គឺបានល្អប្រសើរហើយ លូក៏មិនស្ទះដែរ ហើយអ្វីដែលស្ទះនោះ គឺស្ទះសំរាមនិងកាកសំណល់ដែល ហូរមកជាប់មាត់លូឬអណ្ដូងលូ តែក្រោយពីអាជ្ញាធរនិងប្រជាពលរដ្ឋសហការគ្នាកាយចេញអស់ទឹកហូរលឿនស្រកអស់លឿនលែងលិចទៀតហើយ ក្នុងយប់ដដែរនោះ។

   ក្នុងករណីនេះ អាជ្ញាធរខណ្ឌទួលគោកក៏បានអំពាវនាវម្តងហើយ ម្តងទៀត អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ ដោយត្រូវទុកដាក់សំរាមអោយបានល្អ កុំអោយនៅពេលមានភ្លៀងធ្លាក់ម្តងៗទឹកហូរនាំយកសំរាមទាំងនោះ ទៅស្ទះនៅមាត់លូទៀត

អត្ថបទដែលជាប់ទាក់ទង