ទឹកប្រាក់ចំនួន៨៨.០០០ដុល្លារ ដែលណាហ្គាវើល ផ្ដល់ជូនជ័យលាភីស៊ីហ្គេម
ភ្នំពេញ៖ក្រុមហ៊ុនណាហ្គាវើលបានផ្ដល់ប្រាក់ឧបត្ថម្ភដល់អត្តពលិកមេដាយមាសស៊ីហ្គេមគ្រូបង្វឹកនិងគណៈប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានូវទឹកប្រាក់សរុបចំនួន
៨៨.០០០ដុល្លារអាមេរិកកាលពីល្ងាចថ្ងៃទី១០មិថុនាម្សិលម៉ិញនេះ ។
ឯកឧត្តបណ្ឌិតថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯលឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយម្ចាស់មេដាយ គ្រូបង្វឹកក៏
ចូលរួមក្នុងឧិកាសនោះដែរ ។
នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលលោកPern Chenបានបញ្ជាក់ថាការឧបត្ថម្ភនេះ
គឺជាផ្នែកមួយនៃកិច្ចព្របព្រៀងឧបត្ថម្ភរបស់ណាហ្គាវើលឆ្ពោះទៅរកមេដាយមាសជាមួយ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយលោកក៏បានចូលរួមអបអរសាទរជាមួយអត្តពលិកកម្ពុជាដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដណ្ដើមបានមេដាយដ៏ច្រើនជូនជាតិរួមមានមេដាយមាស៩គ្រឿងប្រាក់១៣គ្រឿង និងសំរិទ្ធ៤១គ្រឿងសរុបចំនួន៦៣គ្រឿង ។
ឯកឧត្តមវ៉ាត ចំរើនដោយថ្លែងក្នុងនាសមអត្តពលិកទាំងអស់ពិសេសក្នុងនាមម្ចាស់មេ
ដាយមាសស៊ីហ្គេមបានថ្លែងអំណរគុណចំពោះណហ្គាវើលដែលបានរួមចំណែកជាមួយក្រ
សួង និងស្ថាប័នដែលពាក់ព័ន្ធដើម្បីសម្រេចបានផ្លែផ្កាដ៏ល្អប្រសើរនាស៊ីហ្គេមលើកទី៣១ ។
ឯកឧត្តមក៏បានរំឭកដឹងគុណចំពោះសម្ដេចតេជោដែលបានផ្ដល់ការលើកទឹកចិត្តផ្ទាល់ព្រម
ទាំងបានផ្ដល់នូវការដឹកជញ្ជូនប្រតិភូស៊ីហ្គេមតាមរយៈយន្ដហោះពិសេសរបស់ក្រុមហ៊ុន
Cabodia Airwayទៀតផង ។
អ្វីដែលណាហ្គាវើលបានធ្វើថ្ងៃនេះគឺជាគំរូល្អមួយសម្រាប់ក្រុមហ៊ុនដៃគូនិងវិស័យឯក
ជនផ្សេងៗទៀត ពិសេសស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថាកិច្ចព្រមព្រឿងឧបត្ថម្ភណាហ្គាវើលឆ្ពោះទៅរកមេដាយមាសជាមួយគណៈកម្មាធិការជាតិអូឡាំពិកមានរយៈពេល១០ឆ្នាំមកហើយ ។សម្រាប់ការផ្គត់ផ្គង់លើកនេះ
ណាហ្គាវើលផ្ដល់ប្រាក់រង្វាន់ដល់ម្ចាស់មេដាយមាសលើវិញ្ញាសាឯកត្តជន១គ្រឿង៦.០០០
ដុល្លារ។
សម្រាប់មេដាយមាសជាក្រុម១គ្រឿង១០.០០០ដុល្លារ។ចំពោះគ្រូបង្វឹកបាន១.០០០
ដុល្លារចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួល១.០០០ដុល្លារ នៃមេដាយមាស
ដែលអត្តពលិកដណ្ដើមបាន៕