ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន អតីតព្រះចៅអធិការវត្តកំពង់ក្តុល ទៅផ្តាច់គ្រឿងញៀន

93

ភ្នំពេញ៖ លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨បាន ចេញដីកាបង្គាប់ឲ្យបញ្ជូនអតីត ព្រះចៅអធិការវត្តរតនៈដែកជះ ហៅវត្តកំពង់ក្តុល ឈ្មោះ មាជ សុវណ្ណ ត្រូវបានទៅផ្តាច់គ្រឿងញៀន នៅមណ្ឌលឱកាសខ្ញុំ ។

សូមបញ្ជាក់ថា អតីត ព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ដែលលួចលាក់មានស្នេហាជាមួយនារីម្នាក់ រហូតមានកូនស្រីអាយុ២ឆ្នាំ ត្រូវបានផ្សិកនឹងបណ្តេញចេញពីវត្ត។
ព្រះចៅអធិការវត្ត មាជ សុវណ្ណ បានមានស្នេហាជាមួយនារីម្នាក់ អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយរឿងនេះពុទ្ធបរិស័ទជាច្រើន បានដឹងនឹងបានស្នើសុំឲ្យមានការចាប់ផ្សឹកសង្ឃអង្គនេះ រហូតឈានដល់ការតវ៉ាផ្អើលដល់សមត្ថកិច្ច ពីរទៅបីដងមកហើយ ប៉ុន្តែដោយគ្មានភ័ស្តុតាងត្រឹមត្រូវ សមត្ថកិច្ចជាពិសេស ខាងធម្មការខណ្ឌដង្កោ មិនសម្រេចផ្សឹកឡើយ ដោយតបទៅពុទ្ធបរិស័ទថា ត្រូវតាមដាននឹងចាប់ភ័ស្តុតាងជាក់ស្តែងឲ្យបានសិន។ នៅ យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ បានដាក់គ្នាតាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញ ក៏ឃើញព្រះសង្ឃ អង្គនេះជិះម៉ូតូឌុបគ្នាជាមួយនារីកំណាន់ចិត្តចេញពីផ្ទះ ឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ឌ នឹងនារីកំណាន់ចិត្តប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋតាមទាន់នឹងមានភស្តុតាងជាក់ស្តែង ចំពោះទង្វើប្រាស់ចាកពីសាសនាព្រះពុទ្ធ។ ព្រះតេជគុណ មាជ សុវណ្ណ, សមត្ថកិច្ចសម្រេចឃាត់ប្រគល់ឲ្យអនុគុណ និងមន្ត្រីធម្មការខណ្ឌដង្កោ បន្តនីតិវិធីទៅតាមច្បាប់វិន័យរបស់ព្រះពុទ្ធសាសនា។

អតីតព្រះអធិការវត្តកំពងក្តុល មាជ សុវណ្ណ បានសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្តនៅទង្វើបែបនេះមែនហើយ ព្រះអង្គក៏សុំទោសដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខាបទពីព្រះពុទ្ធសាសនាទៅរស់នៅធម្មតាដូចពលរដ្ឋទូទៅ។

បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាក់ថា ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ក្រោយពីពិនិត្យឃើញថា បុគ្គលនេះពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ថ្នាំញៀន៕

អត្ថបទដែលជាប់ទាក់ទង