ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ

204

 

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានគិតគូរពីការដំឡើងប្រាប់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយសារតែមានការខកខានមិនបានដំឡើងរយៈពេល២ឆ្នាំហើយដោយសារវិបត្តិកូវីដ-១៩។

សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច បានអញ្ជើញ ប្រគល់សញ្ញាបត្រជូនសិស្ស សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលមានប្រាក់បៀវត្សទាប នឹងត្រូវបានដំឡើងបានច្រើន រីឯអ្នកមានបៀវត្សខ្ពស់ ដំឡើងបានតិច។ លើសពីនេះ ពិដានពន្ធលើប្រាក់បៀវត្សក៏ត្រូវបានដំឡើងផងដែរដើម្បីជួយសម្រួលដល់មន្រ្តីរាជការ។

សម្តេចតេជោ បញ្ជាក់ថា ការឡើងនោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យយ៉ាងហោចណាស់ បានចំនួន ១.៥០០.០០០ រៀល ក្នុងមួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺធ្វើតាមរបៀបផ្សេង ដោយអ្នកប្រើខែច្រើនឡើងកម្រិតណាមួយ, អ្នកប្រាក់ខែតិចឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា៕

អត្ថបទដែលជាប់ទាក់ទង