ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជាការដ្ឋានយោធភូមិភាគទី៧ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជីករុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមលើទឹកដីខេត្តកំពង់ធំ

229

កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន បានអញ្ជើញក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិ
ធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុង សម័យសង្រ្គាមនៅលើទឹកដីខេត្តកំពង់ធំ កិច្ចប្រជុំនេះបានធ្វើឡើងនៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងកម្លាំងសហការនៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងគោលបំណង បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅលើទឹកដីខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា
ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បញ្ជាក់ថាដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ កម្ពុជា និងវៀតណាមខេត្តកំពង់ធំ បានដំណើរការជីករុករកអដ្ឋិធាតុបានពលីជីវិតក្នុងសម័យសង្គ្រាម ដោយចាប់អនុវត្តពីឆ្នាំ២០០៣ រហូតដល់បច្ចុប្បន្នមានរយៈពេល១៩ឆ្នាំ ជាលទ្ធផលសហការជីករុករកបានចំនួន១.១៤២អដ្ឋិធាតុ រួចមកហើយ ហើយបានចាត់តាំងធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ដើម្បីប្រារព្វពិធីតាមបែបសាសនា និងបានធ្វើពិធីជូនដំណើរដោយមាន កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋផងដែរ ។

ឧត្តមសេនីយ៍ត្រី ដូ វ៉ាន់បាញ់ អនុប្រធាននយោបាយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីបានវិលត្រឡប់ទៅកាន់មាតុប្រទេសវិញនិងបានសំណូមពរដល់
អាជ្ញាធរដែនដីកងកម្លាំងនិងប្រជាពលរដ្ឋមេត្តាបន្តជួយបង្កលក្ខណ:ងាយស្រួលបន្តទៀតរួមទាំង បានប្រគល់ថវិកាមួយចំនួនឧបត្ថម្ភដល់ដំណើរការក្នុងការសហប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ។
ឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញជីករុករកអដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម និងរវាងខេត្តប៊ិញភឿក ជាមួយ និងខេត្តកំពង់ធំ ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមកន្លងមកទទួលបានលទ្ឋផលល្អ និងបានប្ដេជ្ញាចិត្តបន្តសហប្រតិបត្តិការក្នុងកិច្ចការងារមនុស្សធម៌ខាងលើនេះ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង