ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទង់ជាតិរុស្ស៊ី ដាក់នៅច្រកចូលទីក្រុង Mariupol

130

ទីក្រុង Mariupol៖ ស្លាកសញ្ញាទីក្រុងថ្មីដែល ត្រូវបាន លាបពណ៌ទង់ជាតិរុស្ស៊ី បាន​ដាក់​បង្ហាញនៅជាយក្រុង Mariupol កាល​ពី​ថ្ងៃអាទិត្យ ដោយ​ជំនួស​វិមាន​ដែលមានពណ៌ខៀវ និងពណ៌មាសរបស់អ៊ុយក្រែន។

ទង់​ជាតិ​រុស្ស៊ីកំពុង​បក់​នៅលើផ្លូវធំចូលទៅកាន់ទីក្រុងកំពង់ផែ ដែល​ពេល​នេះស្ថិត​នៅក្រោមការគ្រប់គ្រង​ទាំង​ស្រុង​របស់​កង​កម្លាំង​ដែល​គាំទ្រ​ដោយទីក្រុងមូស្គូ។

យោង​តាម​អាជ្ញាធរ​ដែល​តែង​តាំង​ដោយ​វិមាន​ក្រឹម​ឡាំង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ​កំពង់ផែ​សមុទ្រ​បាន​ត្រៀម​រួច​រាល់​សម្រាប់ដំណើរការជាធម្មតា ហើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់ដឹកជញ្ជូនទំនិញទៅ និង​មក​ពី​ប្រទេស​រុស្ស៊ី។

អត្ថបទដែលជាប់ទាក់ទង