សម្លប់ធំ៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅកៀនស្វាយ
កណ្ដាល៖បើយោងតាមរបាយការណ៍ទើបទទួលបាននៅរសៀលថ្ងៃទី១៣ខែមិថុនានេះ ករណីគ្រោះថ្នាក់ចរាចរណ៌ផ្លូវគោក រវាងម៉ូតូ និង ម៉ូតូបណ្តាលអោយមនុស្សប្រុស .ស្រី៣នាក់រងរបួសដេករដូករណែលពេញផ្លូវនិងខូចម៉ូតូ២គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង ០៩នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ២៥-២៦ចំណុភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C125 ពណ៍ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខកណ្តាល1AC-3912 បើកបរដោយ ឈ្មោះហ៊ុច ចាន់ថន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរទិសដៅឆ្លងកាត់ផ្លូវជាតិពីត្បូងទៅជើង ក៏មានម៉ូតូ០១គ្រឿងទៀតម៉ាកHONDA.DREAM.C125 ពណ៍ខ្មៅ ស៊េរី2014 ពាក់ផ្លាកលេខ ភ្នំពេញ1CP-3669 បើកបរដោយឈ្មោះរុន រតនះ ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិភ្លឺបឹងឃុំរក្សជ័យស្រុកបាភ្នំខេត្តព្រៃវែង នឹងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសាមុត្រ ឌីជេ ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិតាអួកឃុំរក្សជ័យស្រុកបាភ្នំខេត្តព្រៃវែង បើកបរក្នុងទិសដៅអ្នកលឿង ភ្នំពេញមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូឆ្លងផ្លូវបណ្តាលអោយដួលរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីពេទ្យឯភ្នំពេញ។
ចំនែកម៉ូតូ ពាក់ពន្ធ័ កំលាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែង យកមករក្សាទុកជាភុស្ភតាង ដើម្បីបន្តនិតិវិធី ។
សន្និដ្ឋានបឋម៖ករណីខាងលើនេះបណ្តាល មកពីអ្នកបើកបរម៉ូតូឈ្មោះ ហ៊ុច ចាន់ថន បើកបរមិនមានការប្រុងប្រយ័ត្នមិន បានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលឆ្លងកាត់ថ្នល់៕