អាងហែលទឹកស្ដាតអូឡាំពិកនឹងត្រូវជួសជុលជាថ្មីឡើងវិញ
ភ្នំពេញ:ប្រសិនបើមិនមានការប្រែប្រួលទេនោះនៅដើមខែ ឬ ពាក់កណ្ដាលខែតុលាឆ្នាំ២០១៨នេះអាងហែល
ទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនឹងត្រូវជួសជុលជាថ្មីឡើងវិញ ។
បើតាមការឲ្យដឹងពីលោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនោះថាការជួសជុល
នេះគឺលោកទេស រដ្ឋមន្ត្រីស៊ុន ចាន់ថុលដែលជាប្រធានសហព័ន្ធជាអ្នកស្វះស្វែងរកថវិកាដោយខ្លួនឯងតែម្ដង ។អាង
ហែលទឹកនេះស្ថាបនាឡើងក្នុងទសវត្សឆ្នាំ១៩៦០ឌេលមកទល់ពេលនេះវាលែងស្ថិតក្នុងលំដាប់ស្ដង់ដារទៅហើយ ។
អាងហែលទឹកនេះមានកន្លែងសម្រាប់ប្រកួតហែលនិងកន្លែងសម្រាប់លោតទឹកហើយដើម្បីធ្វើវាឲ្យត្រឹមត្រូវ
តាមស្ដង់ដាសាកលដូចយុគសម័យនេះគឺមានផ្នែកជាច្រើនត្រូវវ៉ៃចោលធ្វើជាថ្មី ។
លោកអគ្គលេខាបញ្ជាក់ថាទំហ៊ំអាងចាស់គឺទទឹង២០ម៉ែត្រ និងបណ្ដោយ៥០ម៉ែត្រ ។ នៅពេលជួសជុលជាថ្មី
ឲ្យត្រឹមត្រូវតាមស្ដង់ដារដែលមានបំពាក់ប្រព័ន្ធពេលវេលាស្វ័យប្រវត្តិនោះអាងត្រូវពង្រីកទំហ៊ំទទឹង២៥ម៉ែត្រ និង
បណ្ដោយនៅរក្សា៥០ម៉ែត្រដដែល ។ហេតុនេះគ្រឹះត្រូវធ្វើជាថ្មីឡើងវិញ ។
ចំពោះអាងសម្រាប់លោតដែលទំហ៊ំចាស់២០ម៉ែត្រគុណ២០ម៉ែត្រនោះទំហ៊ំថ្មីត្រូវតែពង្រីកដល់២៥ម៉ែត្រគុណ២១ម៉ែត្រ ។ការពង្រីកបែបនេះវាប៉ះពាល់ទាំងស្រុងដល់កន្លែងសម្រាប់លោតហេតុនេះកន្លែងសម្រាប់លោតត្រូវតែ
វាយចោលហើយធ្វើជាថ្មីឡើងវិញទាំងអស់ ។
ជាមួយគ្នានេះក៏ត្រូវជួសជុលអគារដែលក្នុងនោះមានទាំងការិយាល័យធ្វើការរបស់សហព័ន្ធ កន្លែងស្នាក់នៅ
ហូបចុករបស់កីឡាករ-កីឡាការិនី ។
លោកហែម គីរីបានចាត់ទុកថានេះជាការជួសជុលក្នុងទ្រង់ទ្រាយធំមួយដែលពុំធ្លាប់ធ្វើពីមុនមក ។ លោកប្រ
ធានសហព័ន្ធស៊ុន ចាន់ថុលជាអ្នកស្វះស្វែងរកថវិកាដើម្បីជួសជុលនេះ ។ការជួសជុលនេះទំនងជាអស់ជាងមួយលានដុល្លារឯណោះ ៕