ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២៣កាយសម្ព័ន្ធប្ដេជ្ញារកលទ្ធផល ឲ្យបានល្អជាងស៊ីហ្គេម នៅវៀតណាម

100

ភ្នំពេញ៖ឆ្នាំ២០២៣គឺជាឆ្នាំដ៏សំខាន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាមួយគ្នានេះកីឡាកាយសម្ព័ន្ធបានប្ដេជ្ញាថានឹងរកលទ្ធផលឲ្យបានល្អជាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមដែលទើបតែបញ្ចប់នាពេលថ្មីៗកន្លងមកនេះ ។

ពេលនេះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងបន្តប្រឹងប្រែងហ្វឹកហាត់ដើម្បីកែលម្អចំណុចខ្វះខាតទាំងអស់ជាមួយគ្នានេះកីឡាករកីឡាការិនីទាំងអស់បានចាត់ទុកថាស៊ីហ្គេមលើកទី៣១នៅវៀតណាមគឺជាការត្រៀមខ្លួនដ៏ល្អមួយសម្រាប់ឆ្នាំ២០២៣ ។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោក ណយ ផាន់ណា បានលើកឡើងថាសម្រាប់ឆ្នាំ២០២៣ជាគោលដៅសំខាន់សម្រាប់កាយសម្ព័ន្ធ។ឆ្នាំ២០២២ជាការធ្វើការតេស្តសមត្ថភាពកីឡាករ កីឡាការិនីតែប៉ុណ្ណោះដូច្នេះឆ្នាំ២០២៣ជាគោលដៅ
សម្រាប់ពួកគេទាំងអស់គ្នា។យើងសង្ឃឹមថាអ្វីដែលយើងធ្វើនឹងបានល្អប្រសើរជាងឆ្នាំ២០២២។

ជាការពិតក្នុងនាមជាម្ចាស់ផ្ទះដាច់ខាតយើងត្រូវតែស្វែងរកមេដាយមាសឲ្យបានសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។
លោកផាណាបន្តថាឆ្នាំ២០២២នេះកីឡាករ កីឡាការិនីកាយសម្ព័ន្ធនឹងមានការប្រកួត
ពង្រឹងសមត្ថភាពជាច្រើនដើម្បីជាការត្រៀមខ្លួនឲ្យបានកាន់តែល្អសម្រាប់ឆ្នាំ២០២៣ក្នុងការ
ប្រជែងយកមេដាយមាសតាមការតាំងចិត្តរបស់សហព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង