ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ បើចោរប្លន់ហាមផុសក្នុងហ្វេសប៊ុក

139

ភ្នំពេញ ៖ ស្រុកយើងឥឡូវនេះបើមានរឿងអ្វីបន្តិចបន្តួចគឺផុស(Post)ក្នុងហ្វេសប៊ុកហើយព្រោះ
បើមិនបង្ហោះគេថាមិនស្ទាវ ឬ ថាជាមនុស្សមិនទាន់សម័យទៅទៀត ។
បើឃើញមានគ្រោះថ្នាក់ចរាចរកើតឡើងគេមិនទាន់ទៅជួយសង្ក្រោះជនរងគ្រោះភ្លាមៗ
ទេគឺគេថតហើយបង្ហោះព្រមទាំងបង្ហើរវាចារបន្ថែមធ្វើឬក្សតែខ្លួនឯងហ្នុងជាអ្នកកាសែតដូច្នោះ
ដែរ ។បន្ទាប់ពីថតបង្ហោះហើយជួនកាលមិនជួយជនរងគ្រោះទេគឺជិះម៉ូតូចេញទៅបាត់ ។

ជួនកាលគ្រាន់ជម្លោះក្នុងគ្រួសារជាមួយប្ដី ប្រពន្ធឯងសោះក៏បង្ហោះតាមហ្វេសប៊ុកដែរ
នេះពិតជាបង្កើតឲ្យមានភាពទាក់ទាញមែនតែម្ដង ។ខ្លះគ្រាន់តែសង្សារបែកចិត្តក៏បង្ហោះ ខ្លះ
គ្រាន់តែបម្រុងនឹងលោតទឹកសម្លាប់ខ្លួនសោះក៏បង្ហោះដែរពិតជាមហាអស្ចារ្យមែន ។

ថ្ងៃមុនលោកម្នាក់ត្រូវចោរប្លន់យកម៉ូតូក៏បង្ហោះតាមហ្វេសប៊ុកដើម្បីសុំឲ្យប៉ូលីសជួយ
តែបន្ទាប់ពីបង្ហោះបានតែប៉ុន្មាម៉ោងសោះក៏ត្រូវប៉ូលីសទូរស័ព្ទមកឲ្យដកចេញបើមិនដកចេញ
វាប៉ះពាល់ដល់ការស៊ើបអង្កេតរបស់ប៉ូលីស ។តិចលោកប៉ះពាល់មែនទេដឹង ?តែមិនបាន
ប៉ុន្មានថ្ងៃផងកន្លែងដដែលនោះវាកើតរឿងប្លន់ម្ដងទៀតបន្ទាប់ពីនោះស្រាប់តែកើតមានម្ដងទៀត ។

តាមពិតទៅប្លន់លើកទី១បើយើងកូរវាអាចប៉ះពាល់ដល់ការងារប៉ូលីសមែនតែដល់ទៅ
កើតមាន២ ឬ ៣លើកទៅហើយនោះវាពិតជាធ្វើឲ្យជនរងគ្រោះកើតមានាចម្ងល់ទៅវិញទេ ។

តែប៉ូលីសកន្លែងខ្លះគេមិននិយាយថាប៉ះពាល់ដល់ការស៊ើបអង្កេតរបស់ប៉ូលីសទេតែ
គេសុំឲ្យដកចេញនូវអាការផុសនោះដោយគេនិយាយថាចាំជួយរកឲ្យហើយបើចេះតែផុសបែបនេះគេនឹងត្រូវទទួលនូវការស្ដីបន្ទោសពីថ្នាក់លើហើយៗស្រួលមិនស្រួលថ្នាក់លើនិយាយថា
គ្មានសមត្ថភាពដកចេញពីកន្លែងហ្នឹងបាត់ទៅទៀត ។នែ ! បើនិយាយបែបនេះដូចជាទំនង
បន្តិចណាលោកប៉ូលីសកុះអារបៀបហាមគេផុសហើយអាកន្លែងដដែលៗហ្នឹងនៅបន្តកើត
រឿងដដែលទៀតប្រយ័ត្នគរដៀលថាមានទំនាក់ទំនងគ្នាហ្នា ៕

អត្ថបទដែលជាប់ទាក់ទង