កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ករណី “ប្រទូស្តកេរខ្មាស់”
ក្រុងសៀមរាប: កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៧:០០នាទីព្រឹក នៅចំនុចផ្លូវលោកតាណឺយ ខាងជើងភ្លេីងស្តុបវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ជនសង្ស័យឈ្មោះ សរ សឿយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិល្បេីក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ផ្លាកលេខសៀមរាប ១R-៧៨៩៤ លេខតួ+លេខម៉ាស៊ីន ៨៨៩២៥៨៤ ។
បានធ្វេីសកម្មភាពលូកស្ទាបសេីយសំពត់លើជនរងគ្រោះភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យយូស៊ី ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បន្ទាប់មកទៀតប៉ុន្មាននាទីក្រោយថ្ងៃខែឆ្នាំដដែល ជនសង្ស័យខាងលើដដែលបានធ្វើសកម្មភាពលូកដៃទាញសេីយសំពត់លើជនរងគ្រោះម្នាក់ទៀត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតសកលវិទ្យាល័យយូស៊ី ក្រោយពេលធ្វើសកម្មភាពរូចជនសង្ស័យបានគេចខ្លួនបាត់ ។
លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ម៉ោង០៧:០០នាទីព្រឹក ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យនៅចំនុចមុខសកលវិទ្យាល័យយូស៊ី យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរេីក ។ ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាព ដូចបានរៀបរាប់ខាងលើប្រាកដមែន។
ប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ។