ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែមករាឆ្នាំ២០២៣ ការសាងសង់ភូមិកីឡា សម្រាប់ស៊ីហ្គេមនឹងបញ្ចប់

151

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣បានឲ្យដឹងថាខាងក្រុមហ៊ុនសាសង់ភូមកីឡា(SportVillage)សម្រាប់ស៊ីឆ្នាំ២០២៣បានសន្យាថាខែ១ឆ្នាំ២០២៣ នឹងប្រគល់ឲ្យចប់សព្វគ្រប់ទាំងអស់ប៉ុន្តែអ្វីដែលយើងឃើញគឺមានការយឺតយ៉ាវមួយចំនួនហើយ។

ដើម្បីកុំឲ្យមានការរាំងស្ទះដោយភាពយឺតយ៉ាវបន្តិចបន្តួចនេះ យើងត្រូវតែកម្រិតថា ខែក្រោយនេះកំណត់ថាយឺតយ៉ាវប៉ុណ្ណាហើយយឺតយ៉ាងប៉ុនហ្នឹងយើងគណៈកម្មាធិការរៀបចំទទួលយកបានអត់ហើយទទួលយកការរៀបចំបានកម្រិតណាហើយសេសសល់ពីហ្នឹងយើងធ្វើអ្វីទៀត។ នេះហើយគឺជាភាពទន់ភ្លន់ ភាពបត់បែនរបស់ថ្នាក់ដឹកនាំយើង។
ឯកឧត្តមបណ្ឌិតថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ដ្រៃយ៍នៃ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣(CAMSOC)កាលថ្ងៃទី១៥ ខែមិថុនា នេះបានចុះពិនិត្យវឌ្ឍនភាព និងជំរុញការសាងសង់ភូមិកីឡា (Sport Village) សម្រាប់ប្រើប្រាស់ក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តម វ៉ាត ចំរើន បានបញ្ជាក់ពីដំណើរវិវឌ្ឍន៍ភូមិកីឡា ថា ឯកឧត្តមបណ្ឌិត ថោង ខុន បានចុះមកត្រួតពិនិត្យនូវការដ្ឋានភូមិកីឡា ដែលកំពុងតែមមាញឹកនៅក្នុងការសាងសង់ ហើយការសាងសង់នេះធ្វើយ៉ាងណាឲ្យទាន់ពេលវេលាការរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣»។

ឯកឧត្តមបណ្ឌិត ថោង ខុន លោកតែងតែដាស់តឿនដល់មន្ត្រីជំនាញទាំងអស់ ដូចជាបានមកសួរសុខទុក្ខផ្ទាល់ជាមួយខាងភាគីសាងសង់ដើម្បីជំរុញលើកទឹកចិត្តគ្នាទៅវិញទៅមកហើយនឹងមើលស្ថានភាពជាក់ស្ដែងនៅទីនេះថាតើការវិវឌ្ឍនៃការសាងសង់ដល់កម្រិតណា ហើយគួរឲ្យមានទំនុកចិត្តយ៉ាងម៉េច។
អ្វីដែលសំខាន់យើងរួមគ្នាដោះស្រាយបញ្ហាណាដែលវាអាចទៅរួចនិងបញ្ហាណាដែលមិនអាចទៅរួច។ ជាក់ស្ដែងឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃថា យើងមានផែនការល្អ ហើយអាចមានសង្ឃឹមច្រើនក្នុងការទទួលបាននូវចំនួនមួយដែលយើងអាចទុកចិត្តបាន ដូចជាចំនួនដែលអាចស្នាក់នៅ៣ពាន់នាក់ជាង ៣ពាន់គ្រែជាង គឺយើងពឹងទៅលើផ្ទះ ឬក៏វីឡា ដែលកំពុងតែធ្វើការសាងសង់នេះក៏ឃើញថាជិតរួចរាល់ហើយអស់ដែរ។

សំណង់រឹងគឺជិតរួចរាល់អស់ហើយ សម្រាប់វីឡា ហើយនឹងផ្ទះ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺជួយជំរុញអគារខុនដូ ដើម្បីឲ្យភាពកក់ក្ដៅកាន់តែបាន ១០០%។ យ៉ាងណាក៏ដោយផែនការ A របស់ឯកឧត្តមបណ្ឌិត ថោង ខុន យកទាំងផ្ទះ-វីឡា ដែលបម្រុងទុកជាង ៣ពាន់គ្រែ បូកជាមួយជាន់ទី១ ទី២ ទី៣ ក៏ដោយ ឲ្យតែខុនដូធ្វើហើយ យើងក៏កាន់តែមានទំនុកចិត្តក្នុងការទទួលភ្ញៀវ ទទួលប្រតិភូកីឡាទាំងអស់នៅឆ្នាំ២០២៣»។ ឯកឧត្តមអគ្គលេខាធិការបានមានប្រសាសន៍។
មួយទៀតគឺនៅក្រោមអគារខុនដូគឺមានទីធ្លាដែលយើងអាចរៀបចំជាកន្លែងទទួលទានអាហាររួមគ្នា គេហៅ ‘Dining Hall’ ស៊ីហ្គេមរបស់យើងបានក្នុងកម្រិត ៣ពាន់នាក់។ យើងធ្វើបានក្នុងកន្លែងនេះ អ៊ីចឹងជាការងាយស្រួលដោយគ្រាន់តែបំពាក់អ្វីដែលមានស្រាប់ និងតុបតែងទៅយើងអាចប្រើប្រាស់បាន។

នេះគឺជាការវិវឌ្ឍនៃការរៀបចំនេះហើយសង្ឃឹម
ហើយសង្ឃឹមទៀតថា ខែក្រោយខាងភាគីសាងសង់ និងក្រុមហ៊ុន World Bridge Sport Village នេះនឹងធ្វើការវាយតម្លៃម្ដងទៀតទៅលើផែនការថាតើយើងទៅដល់កម្រិតណាហើយយើងប្រើប្រាស់បានប៉ុនហ្នឹងអត់អ៊ីចឹងវាយតម្លៃតែរឿងខុនដូនេះទេ។អ្វីដែលយើងចង់បានគឺការកំណត់មួយជាក់លាក់ថា ក្រោយ ១ខែទៀតគឺយើងបានលទ្ធផល មានទំនុកចិត្ត ១០០%ទៅលើការសាងសង់ភូមិកីឡារបស់យើងនេះ។

ភូមិកីឡាអាចបម្រើឲ្យការស្នាក់នៅរបស់ប្រតិភូអត្តពលិកមន្ត្រីបច្ចេកទេសជាច្រើនពាន់នាក់អំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

ភូមិកីឡាគឺជាផ្នែកមួយនៃបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោកំពុងដំណើរការសាងសង់យ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៨ហិចតាដែលសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ៕

អត្ថបទដែលជាប់ទាក់ទង