ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម គួច ចំរើន នាំយកអំណោយ សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ដូនជី តាជី ក្នុងឱកាសពិធីចម្រើនព្រះជន្ម ថ្វាយព្រះពរលួងម៉ែ គម្រប់៨៦ ឈានចូល ៨៧ព្រះវស្សា

218

ខេត្តព្រះ សីហនុ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្ដម គួច ចំរើន ប្រ ធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលនាំយកអំណោយសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរចែកជូនប្រជាពលរដ្ឋទីទ័លក្រ ដូនជី តាជីចំនួន ២៨៧ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ក្នុងព្រះរាជពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ នៅវត្តពោធិពេជ្រគីរី ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រ សាសន៍ថា ផ្អើកលើកត្តាពេលវេលា ឆន្ទះស្មារតីឯកភាពក្នុងការរៀបចំពិធីថ្វាយព្រះពរលួងម៉ែគម្រប់៨៦ ឈានចូល ៨៧ព្រះវស្សា និងពិធីចែកអំណោយជាទានរបស់លួងម៉ែជូនប្រជាពករដ្ឋ តាជី យាយជី ជាការួមចំណែកដោះស្រាយបញ្ហាខ្វះខាតប្រឈមនានាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមប្រធានបានបញ្ជាក់ថា ស្នាមព្រះហស្តលួងម៉ែបានគង្គជាម្លប់សម្រាប់កូនចៅ ចៅទួត និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គបានចូលរួមបរិច្ចាក ចូលរួមសុខទុកជាមួយបងប្អូនប្រជា ពលរដ្ឋនៅទូទាំងប្រទេសសួមបួង សួងឱ្យព្រះអង្គមានអាយុយឺនយូរគង់ជាម្លប់សម្រាប់កូនចៅ ចៅទួត ចៅលួត។ ព្រមទាំងបានកោតសរ សើរ វាយតម្លៃខ្ពស់ចំពោះមន្ត្រីសា ខា អនុសាខាកាកបាទក្រហមខេត្តនាំយកអំណោយសម្តេចម្ចាស់ក្សត្រីចែកជូនប្រជាពលរដ្ឋទីទ័លក្រ ដូនជី តាជី ពិសេសមន្ត្រីអាជ្ញាធរមូលដ្ឋានតែងតែយតចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ក្នុង ស្មារតីយកចិត្តទុកដាក់ការទទួល ខុសត្រូវពីអាជ្ញាធរភូមិ ឃុំ ស្រុក ទើបយើងមានឱកាសមកជួបជុំបងប្អូនជិត ៣០០នាក់។ មន្ត្រីមូល ដ្ឋានបានយកចិត្តទុកដាក់ស្របតាមគោលនយោបាយរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា។ ជាក់ស្តែងថ្ងៃ នេះសកម្មភាពសាខាកាកបាទក្រ ហមកម្ពុជាខេត្តព្រះសីហនុ របស់យើងបានបន្តការដោះស្រាយខ្វះ ខាតជូនបងប្អូនជាបន្តបន្ទាប់។ ការចែកអំណោយមនុស្សធម៌ជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការយក ចិត្តទុកដាក់របស់សាខាកាកបាទ ក្រហម ម្យ៉ាងទៀតអំណោយរបស់សាខាកាកបាទក្រហមចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ស្ត្រីម៉េម៉ាយកូនច្រើន កុមារកំព្រារមិនមានការរើសអើង ប្រកាន់វណ្ណ ពូជ សាសន៍ ឬនិន្នាការនយោបាយ។

ឯកឧត្តមប្រធានបានបន្តទៀតថា ព្រះសង្ឃក៏បានចូលរួមជាមួយសា ខាកាកបាទក្រហមកម្ពុជាខេត្តជា បន្តបន្ទាប់ និងបានថ្លែងអំណរគុណ ព្រះតេជគុណគ្រប់ព្រះអង្គ ដែលបានចូលរួមការងារមនុស្សធម៌ជា មួយសាខាកាកបាទក្រហម។ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បញ្ចប់ប្រកបដោយត្រឹមត្រូវ សេរីពហុបក្ស យុត្តិធម៌ ហើយកម្ពុជាបន្តបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ មានភាពចាស់ទុំ។
ឯកឧត្តមបន្តទៀតថា កម្ពុជាជាង ៤០ថ្ងៃ មិនមានការឆ្លងកូវីដ-១៩ ក៏ប៉ុន្តែតែពិភពលោកនៅមានការឆ្លងរាលដាលនៃកូវីដ ដោយសារតែគោលនយោបាយរបស់សម្តេចតេ ជោ ហ៊ុន សែន គឺចាក់ស្រោចវ៉ាក់ សាំងជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ជាតិសាសន៍ ធ្វើឱ្យកម្ពុជាបើកសេដ្ឋកិច្ច បើកប្រទេសឡើង វិញ។ វ៉ាក់សាំងមានសុពលភាពតែ ៦ខែ ដូច្នេះបងប្អូនដែលត្រូវដល់ ពេលចាក់វ៉ាក់សាំង សូមអញ្ជើញទៅទទួលវ៉ាក់សាំងឱ្យបានពេញលេញ និងគ្រប់ដូស (ទី៤ និងទី៥) បន្តទៀត។ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ អ្វីសំខាន់ការចូលរួមពីព្រះតេជគុណ ប្រជា ពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញព្រោះវ៉ាក់សាំងវាមានគុណប្រយោជន៍ធ្វើឱ្យយើងមិនឆ្លងកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រ ហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយរបស់លួងម៉ែចែកជូនប្រ ជាពលរដ្ឋទីទ័លក្រ ដូនជី តាជីចំនួន ២៨៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ម៉ាស កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ក្រមា១ សារុង១) និងថវិកា៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង