ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យ “គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមានផ្លូវថ្នល់ បណ្តាញលូ ស្ថានភាពនៃការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គីសនី

218

ភ្នំពេញ៖អនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ម៉ឺងម៉ាត់បំផុតរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាការឆ្លើយតបទៅនឹងតម្រូវការ ព្រមទាំងសំណូមពរចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅតាមមូលដ្ឋានភូមិ សង្កាត់ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដើម្បីពិភាក្សា និងត្រួតពិនិត្យ “គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមានផ្លូវថ្នល់ បណ្តាញលូ ស្ថានភាពនៃការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គីសនីរបស់អគ្គីសនីកម្ពុជា(EDC) និងស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ” នៅតាមបណ្តាសង្កាត់ទាំង ៧ ក្នុងខណ្ឌកំបូល ដែលប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខណ្ឌ លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពពាក់ព័ន្ធ លោកចៅសង្កាត់ និងស្មៀនសង្កាត់ទាំង៧៕

អត្ថបទដែលជាប់ទាក់ទង