ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំបាប់បានមេដាយ៧គ្រឿង ក្នុងការប្រកួតឆ្នេរខ្សាច់ នៅថៃ

133

ភ្នំពេញ៖កីឡាករកីឡាការិនីចំបាប់កម្ពុជាបានមេដាយសរុប៧គ្រឿងនៅក្នុងការប្រកួតជើងឯកកីឡាចំបាប់ឆ្នេរខ្សាច់ នៅខេត្ត Uttaradit ប្រទេសថៃ។

ជាមួយនឹងជ័យជំនះនេះលោក ខេស៊ី បាណេត (Casey Barnett) អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ថា ការឈ្នះមេដាយសរុប៧គ្រឿង នេះ គឺជាមធ្យោយបាយដ៏ល្អមួយ សម្រាប់កីឡាចំបាប់កម្ពុជា ក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងបទពិសោធន៍របស់ពួកគេ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកបានចាត់ទុកថាការចូលរួមប្រកួតរបស់ក្រុមចំបាប់កម្ពុជាក្នុងការប្រកួតកីឡាចំ
បាប់ជើងឯកឆ្នេរខ្សាច់ នៅប្រទេសថៃ (Beach Wrestling Championships of Thailand 2202 at Uttaradit Province June 11-18, 2022) នេះ គឺវាមានសារសំខាន់ សម្រាប់ប្រភេទកីឡាចំបាប់កម្ពុជា ក្នុងការចូលរួមកសាងបទពិសោធន៍ និងជំនាញ សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅប្រជែងមេដាយញជូនជាតិ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះ គឺជារឿងល្អណាស់ ពីព្រោះថា ព្រឹត្តិការណ៍នេះ មានគូប្រជែងជាច្រើន ក្នុងប្រភេទទម្ងន់នីមួយៗ ហើយប្រភេទទម្ងន់ខ្លះ មានដល់ទៅ ១២នាក់។ ដូច្នេះ អ្នកចំបាប់កម្ពុជាត្រូវប្រឹងប្រែងដើម្បីសម្រេចបានជ័យជម្នះរបស់ពួកគេ។

នេះជាមធ្យោបាយដ៏ល្អមួយសម្រាប់យើង ក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងបទពិសោធន៍របស់ពួកគេ ក្នុងការឈានទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
កីឡាករ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ និងក្រោម១៥ឆ្នាំ បានឈ្នះមេដាយមាស៣គ្រឿងប្រាក់៣គ្រឿងនិងសំរឹទ្ធ១គ្រឿងពីការប្រកួតជើងឯកកីឡាចំបាប់ឆ្នេរខ្សាច់ នៅខេត្ត Uttaradit ប្រទេសថៃ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ចំបាប់ឆ្នេរខ្សាច់នេះ មាន៣ប្រទេសចូលរួម គឺម្ចាស់ផ្ទះថៃ ដែលមានក្លិបចូលរួមប្រកួតចំនួន៣០សិង្ហបុរីនិងកម្ពុជាដែលបានបញ្ជូនប្រតិភូកីឡាចំនួន១១នាក់ រួមមាន លោក ខេស៊ី បាណេត អ្នកដឹកនាំក្រុម អ្នកស្រី កាង ណុចបវរ នាយកបច្ចេកទេស និងលោក ចាប លឿន ជាគ្រូបង្វឹក។ ចំពោះកីឡាករ កីឡាការិនី បានប្រកួតលើប្រភេទចំបាប់សេរីដូចៗគ្នា (៨ប្រភេទទម្ងន់) ចំនួន៨នាក់ ដូចជាកីឡាករ ចាប សុខលី, អុល សៅហេង, លឿន ចាន់មុន្នី, ស៊ីម ប្រសើ, ឆុំ សុខខៃ និងកីឡាការិនី ៣នាក់ រួមមាន៖ សម្បត្តិ វណ្ណៈ, ស៊ីម គាថា និងកីឡាការិនី ជឿន ស្រីឡែន។

ជ័យលាភីសម្រាប់យុវជនក្រោម១៥ឆ្នាំមេដាយមាស១គ្រឿងដណ្តើមបានដោយកីឡា
ករ ស៊ីម ប្រសើ ក្នុងទម្ងន់៤១គីឡូក្រាម និងមេដាយសំរឹទ្ធ១គ្រឿង ដោយកីឡាករ លឿន ចាន់មុន្នីក្នុងប្រភេទទម្ងន់៦៨គីឡូក្រាម។មេដាយ៥គ្រឿងរបស់កីឡាករកីឡាការិនីក្រោមអាយុ២០ឆ្នាំ រួមមាន៖ ១.មេដាយមាស១គ្រឿង ដោយកីឡាករ ចាប សុខលី ទម្ងន់៦៥គីឡូក្រាម ២.មេដាយមាស១គ្រឿង ដោយកីឡាករ អុល សៅហេង លើទម្ងន់៧៤គីឡូក្រាម។

៣.មេដាយប្រាក់៣គ្រឿង ដណ្តើមបានដោយកីឡាការិនី សម្បត្តិ វណ្ណៈ ទម្ងន់៥៥គីឡូក្រាម កីឡាការិនី ស៊ឺម គាថា ទម្ងន់៥០គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន លើប្រភេទទម្ងន់ ៥៧គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង