អភិបាលពោធិ៍សែនជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តជូនដលើអ្នកជម្ងឺ០៥នាក់ចៅសង្កាត់ចោមចៅទី២
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក ហែម ដារិទ្ធិ អភិបាលពោធិ៍សែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ បានដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជា រួមជាមួយលោក លោកស្រីចៅសង្កាត់ចោមចៅទី២ ចុះសួរសុខទុក្ខអ្នកជម្ងឺ០៥នាក់ ដែលមានជម្ងឺប្រចាំកាយ៖
១ លោក ណា ហ៊ាង ទទួលបានថវិការ ៥០ម៉ឺន
២ លោក វា កាង ទទួលបានថវិការ ៥០ម៉ឺន
៣ អ្នកស្រី សែម សំយោ ទទូលបានថវិកា៤០ម៉ឺន
៤ អ្នកស្រី ខ្លូត ស៊ីថា ទទួលបានថវិការ ៤០ម៉ឺន
៥ លោក អ៊ុច សាមឿន ទទួលបានថវិការ ៤០ម៉ឺន
ដែលស្ថិតនៅភូមិ ៣ និងភូមិ ៥ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
អ្នកជំងឺទាំង៥នាក់ទទួលអំអំណោយក្នុងម្នាក់ៗ អង្ករ ២៥ គីឡូក្រាម ,មី ១កេស, ជែល ១ប្រអប់ ,ទឹកស៊ីអ៊ីវ ១យួរ ។
ចំណែកអំណោយខាងសង្កាត់មាន៖ ទឹកសុទ្ធ១កេស,ទឹកផ្លែឈើ១កេស, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ និង មី១កេស៕