ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា រៀបចំ ទិវាយោគៈអន្តរជាតិលើកទី៨ នាបរិវេណទីលានជល់ដំរី និងពហុកីឡដ្ឋានជាតិ អូឡាំពិក

62

 

ភ្នំពេញ៖ ក្រសួងទេសចរណ៍​បានចេញសេចក្តីជូនដំណឹងលេខ២៤១ សជណ.អអទ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពី ការៀបចំ ទិវាយោគៈអន្តរជាតិលើកទី៨ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រ កម្ពុជា សហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធនឹងរៀបចំ “ទិវាយោគៈអន្តរជាតិ លើកទី៨” (The 8th International Day of Yoga) នៅទីតាំង ចំនួន ២ រួមមាន៖

១ ខេត្តសៀមរាប ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ម៉ោង ០៨:០០ នាទី នាបរិវេណទីលានជល់ដំរី

២. រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ម៉ោង ០៧០០ នាទី នាបរិវេណ ពហុកីឡដ្ឋានជាតិ អូឡាំពិក។

“ទិវាយោគៈអន្តរជាតិលើកទី៤” រៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញលំហូរទេសចរ កម្ពុជា-ឥណ្ឌា និងផ្សព្វផ្សាយអំពីជោគជ័យនៃយុទ្ឋនាការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនទូទាំងប្រទេសបានជិត ៩៥% នៃប្រជាជនសរុប ១៦លាននាក់ រួមជាមួយការប្រកាសរបស់រាជរដ្ឋាភិបាលក្នុងការបើកទទួលទេសចរវ៉ាក់សាំងដោយ មិនតម្រូវឱ្យធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏ដូចជា បញ្ជ្រាបការយល់ដឹង ជាសាធារណៈអំពី អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណ សមាធិ ផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចលនាសរសៃឈាម។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអញ្ជើញភ្ញៀវជាតិ-អន្តរជាតិ ចូលរួមធ្វើលំហាត់កាយសុខភាពដោយសរី និងសូមប្រកាន់ខ្ជាប់នូវវិធាន ៣កុំ ៣ការពារ និងវិធានសុវត្ថិភាព ទេសចរណ៍តាមបែបគម្រោងប្រក្រតីភាពថ្មី។

លោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ធ្លាប់បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ 2015 ព្រឹត្តិការណ៍ yoga អន្តរជាតិត្រូវបានគេសង្កេតឃើញថាមានការប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោកប្រកបដោយភាពរីករាយនិងក្លៀវក្លា yoga គឺជាសិល្បៈនិងវិជ្ជានៃការរស់នៅប្រកបដោយសុខភាពល្អដែលនាំឱ្យមានភាពសុខដុមល្អឥតខ្ចោះរវាងចិត្ត រូបមនុស្ស និងធម្មជាតិការដឹងរបស់បុគ្គលនិងការដឹងជាសកល។ អត្ថប្រយោជន៍ថ្មីៗនៅក្នុងវិស័យ yoga ដូចជាការអភិវឌ្ឍន៍សម្រាប់មនុស្សគ្រប់វ័យទាក់ទងនឹងបញ្ហារបៀបរស់នៅ និងជាឧបករណ៍បង្កើនផលិតភាពដែលមានសក្តានុពល ។ yoga គឺរឹតតែមានសារៈសំខាន់ជាងមុនទៅទៀត ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ហើយប្រជាជនកំពុងស្វែងរកវិធីសម្រាប់ការរស់នៅប្រកបដោយសុខភាពល្អនិងរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង