ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាង៥.០០០នាក់ ចូលរួមរត់ពាក់កណ្ដាលម៉ារ់ាតុងភ្នំពេញ អន្តរជាតិ ម្សិលម៉ិញនេះ

150

ភ្នំពេញ៖ថ្ងៃទី១៩មិថុនាម្សិលម៉ិញនេះព្រឹត្តិការណ៍រតពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិមានអ្នកចូលរួមប្រមាណជាង៥.០០០នាក់ដែលការរត់នេះចាប់ផ្ដើមចេញដំណើរពីមុខព្រះបរមរាជវាំង ។

ក្នុងចំណោមអ្នកចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ។ ចំពោះជនបរទេសភាគច្រើនជាជនបរទេសនៅកម្ពុជាហើយ មានប្រមាណ ១០% ប៉ុណ្ណោះ ដែលមកពីក្រៅប្រទេស ។
ចំពោះលទ្ធផលនៃការរត់វិញសម្រាប់វិញ្ញាសាវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រផ្នែកបុរសលេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា ខណៈលេខ១ ផ្នែកនារី បានទៅកីឡាការិនីជប៉ុន Ota Natsuko ។ ចំណែកវិញ្ញាសារត់ ១០គីឡូម៉ែត្រ ផ្នែកបុរស លេខ១ បានទៅកីឡាករ Ayal Andarge មកពី Ethiopian និងលេខ១ ផ្នែកនារី បានទៅកីឡាការិនីកម្ពុជា ធុន សុម៉ាវត្ដី ។

នេះជាខួបលើកទី១០ដោយមានអ្នកចូលរួមប្រមាណ៥ពាន់នាក់ខណៈអ្នករត់បានសម្ដែងនូវទឹកមុខសប្បាយរីករាយ បន្ទាប់ពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះបានខកខានរៀបចំ ២ឆ្នាំមកហើយ ដោយសារបញ្ហាកូវីដ-១៩ ។
ព្រឹត្តិការណ៍ ធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC, លោក កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ។

ឯកឧត្តម ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដែលបានចូលរួម ពិសេសចូលរួមរត់ប្រណាំងដើម្បីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរឮជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក៏ដូចជាចូលរួមរត់ដើម្បីមនុស្សធម៌ រត់ដើម្បីទីក្រុងស្អាត រត់ដើម្បីសុខភាព និងរត់ដើម្បីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកការត្រឡប់មកវិញ នៃព្រឹត្តិការណ៍រត់កម្សាន្ដនេះ គឺជាសញ្ញាណមួយដ៏ល្អ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាល្អប្រសើរពិសេសអ្នកចូលរួម ដោយលោកបានបញ្ជាក់ថា អ្នកចុះឈ្មោះផ្លូវការចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ មានចំនួន ៣,៦២១នាក់ប៉ុណ្ណោះ តែជាក់ស្ដែងនៅពេលកម្មវិធី មានអ្នករត់ច្រើនប្រមាណ ៥ពាននាក់ ដែលភាគច្រើនរត់លើវិញ្ញាសាចម្ងាយ ១០គីឡូម៉ែត្រ ។

នេះជាពេលវេលាមួយ ដែលបង្ហាញពីសុខសន្ដិភាព សុវត្ថិភាព នៃការរួចផុតពីជំងឺកូវីដ-១៩ដោយសារយើងទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នាបន្ទាប់ពីសម្ដេចតេជោនាយករដ្ឋ
មន្ដ្រី បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្វែងរកវ៉ាក់សាំង និងជំរុញឲ្យមានការចាក់ជូនពួកយើងទាំងអស់គ្នា ។ នេះជាសញ្ញាណមួយបញ្ជាក់ថា ទិវារត់ប្រណាំងនេះ បង្កលក្ខណៈឲ្យប្រជាពលរដ្ឋលោកបានថែរក្សាសុខភាព ហើយនឹងបង្កើននូវគុណភាពជីវិតរបស់គាត់ តាមរយៈការរត់ប្រណាំង ឬការរត់កម្សាន្ដនេះ ។

គោលបំណងនៃការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិគឺ
ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមរត់កម្សាន្ដពិសេសបានថ្វាយព្រះពរសម្ដេចព្រះ
មហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរៀងរាល់ឆ្នាំ ។ ទន្ទឹមជាមួយគ្នា ក៏ដើម្បីផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយនោះ៕

អត្ថបទដែលជាប់ទាក់ទង