សមត្ថកិច្ចបង្ក្រាបបាន ជនសង្ស័យម្នាក់ ករណីជួញដូរអាវុធចំនួន០៣ដើម ដោយគ្មានការអនុញាត
ឮ ព្រះសីហនុ-កណ្តាល ៖ សមត្ថកិច្ចបង្ក្រាបករណីជួញដូរអាវុធ ដោយគ្មានការអនុញាតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណុច ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យត្រូវចាប់ខ្លួននៅវេលាម៉ោង៩.១០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។
ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបូរីទួល សង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្ដកណ្ដាល។
វត្ថុតាងចាប់យក៖ អាវុធចំនួន០៣ដើម
១.អាវុធខ្លីម៉ាកGlook19 លេខBPRV205
២.អាវុធខ្លីម៉ាកGlook លេខEVO403
៣.អាវុធវែងម៉ាក CZ SCORPION EVO3A1
៣.បំពង់ខ្ទប់សម្លេង ចំនួន១០
៤ គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់
៥.បង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២
៦.សម្ភារ:ជួសជុលអាវុធមួយចំនួន
ជនសង្ស័យនិងវត្ថុតាង បានប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕