ចុះបិទស្ទីកឃ័រចំណាំងផ្លាត លើបង្គោលសុវត្ថិភាព លើរនាំងដែកសុវត្ថិភាព នៅតាមផ្លូវកោងខ្លាំង ផ្លូវរអិល និងនៅលើក្បាលស្ពានដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ព្រះវិហារ៖ ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយការិយាល័យសាធារណការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ជារៀងរាល់ខែ តែងបានចុះបិទស្ទីកឃ័រចំណាំងផ្លាត (ពណ៌លឿង) លើបង្គោលសុវត្ថិភាព លើរនាំងដែកសុវត្ថិភាព តាមទីតាំងដែលមានស្ថានភាពផ្លូវកោងខ្លាំង ផ្លូវរអិល និងនៅលើក្បាលស្ពាន ជាពិសេសកន្លែងដែលមានគ្រោះថ្នាក់ញឹកញាប់នៅពេលយប់ និងគោយន្តកន្រ្តៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់យានយន្តលើដងផ្លូវ ។
ការចុះបិទស្លាកសញ្ញានេះ ធ្វើឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៦២ គីឡូម៉ែត្រលេខ៩០ និងផ្លូវជាតិលេខ៩៥ គីឡូម៉ែត្រលេខ៦០ ដើម្បីជាការដាស់តឿន បញ្ញាក់អារម្មនិងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់យានយន្តដែលកំពុងបើកបរលើផ្លូវ ទាំងថ្ងៃទាំងយប់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងបាន
ការបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា នេះជាការអំពាវនាវពីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ផងដែ៕