តេក្វាន់ដូ ITFនឹងចេញទៅប្រកួត ដណ្ដើមពានពិភពលោក នៅអាហ្សង់ទីន
ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់ដូITF(InternationalTaekwondoFederation)នឹងបញ្ជូនក្រុមកីឡាករកីឡាការិនីប្រមាណជាង១០នាក់របស់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITFដណ្ដើមពាន ពិភពលោកឆ្នាំ ២០២២ លើកទី១ ដែលព្រឹត្តិការន៍នោះគេប្រសិទ្ធិនាមថា “1st ITF Word Cup Games Argentina 2022” នៅប្រទេសអាហ្សង់ទីន នាខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃនេះសហព័ន្ធកំពុងសំឡឹងមើលកីឡាករ កីឡាការិនីឆ្នើមនិងលេចធ្លោជាងគេក្នុងចំ
ណោមកីឡាករ-កីឡាការិនី ស្ថិតក្រុមជម្រើសជាតិទំាងអស់ របស់តេក្វាន់ដូ ITF ដើម្បីជ្រើសរើសទៅចូលរួម ការប្រកួត” 1st ITF Word Cup Games Argentina 2022” នៅប្រទេសអាហ្សង់ទីន នាខែតុលាដើម្បីជាការដុសខាត់សមត្ថភាពមុនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជាមកដល់។
ការប្រកួតលើកនេះថ្នាក់ដឹកនាំសហព័ន្ធ នឹងបញ្ជូនកីឡាការិនីឲ្យបានច្រើនជាងកីឡាករ ដោយសារចង់ធ្វើតេស្តិ៍កីឡាការិនីសម្រាប់ការប្រកួតកម្រិតខ្លាំងទំាងសមត្ថភាព បច្ចេកទេស និងខ្លាំងក្នុងការត្រៀមដណ្តើមមេដាយមាស ឲ្យបាន១៥គ្រឿងនៃSEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា តាមផែនការកំណត់របស់ថ្នាក់ដឹកនាំ ក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ រៀបចំការប្រកួត SEA GAMES។
“1st ITF Word Cup Games Argentina 2022” នៅប្រទេសអាហ្សង់ទីននេះសហព័ន្ធត្រៀមចូលរួមប្រកួត លើវិញ្ញាសាច្រើនជាង ១០ វិញ្ញាសា ហើយសុទ្ធសឹងជាវិញ្ញាសាមានសក្តានុពលសម្រាប់ក្រុមកីឡាករកីឡាការិនីដណ្តើមមេដាយ
SEA GAMES។ចំពោះក្រុមកីឡាករកីឡាការិនីទំាងនេះគណៈកម្មការមិនទាន់បានកំណត់ថ្ងៃ
ជ្រើសរើសឡើយ ទុកឲ្យពួកគាត់ហ្វឹកហាត់ ពង្រឹងថែមទៀតសិន៕