ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោនឹងផ្ដល់កិត្តិយស ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម

57

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសារគន្លឹះសំខាន់ៗនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកទី២ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១ដល់១៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ម្សិលម៉ិញនេះក្រោយកិច្ចប្រជុំពិសេសរបស់គណៈអចិន្ត្រៃយ៍CAMSOCក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ដើម្បីសម្របសម្រួលយន្តការមួយ ដែលក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣គឺធ្វើយ៉ាងណាជំរុញឲ្យកម្ពុជាអាចធ្វើបានដោយខ្លួនឯងផង និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកទាំងមូលផង។

កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះនឹងត្រូវដំណើរការពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២២ដោយថ្ងៃទី១១ខែកក្កដាជាថ្ងៃបើកជាផ្លូវការនិងមានការថ្លែងការពិសេសជាគន្លឹះពីសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនដោយយើងនឹងទទួលបានអនុសាសន៍ណែនាំនៃគន្លឹះសំខាន់ៗទាំងអស់នោះសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ទាំងមូល ទាំងសមាជិក ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទទួលបាននូវភាពកក់ក្តៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាខែក្រោយនេះ។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានរៀបចំកិច្ចប្រជុំពិសេសក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតថោងខុនជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិCAMSOCដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអា
គ្នេយ៍និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមដែលកិច្ចប្រជុំទាំងពីនេះនឹងត្រូវរៀបចំបញ្ជូលគ្នា។

សូមបញ្ជាក់ថាកាលពីខែមេសាឆ្នាំ២០២២នៅខេត្តសៀមរាបកម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ម្តងរួចហើយហើយគម្រោងកិច្ចប្រជុំនេះនឹងធ្វើឡើងជាលើកទី២ ដើម្បីអនុម័តចុងក្រោយនូវប្រភេទកីឡានិងវិញ្ញាសាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ នៅកម្ពុជា។

យើងដឹងហើយថាសម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការ
ពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC តែងតែផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ក្នុងការណែនាំឲ្យពន្លឿនគ្រប់ផែនការសកម្មការងារទាំងអស់។មានន័យថាទាំងកិច្ចការបច្ចេកទេសទាំងការងារការទូតកីឡាជាមួយនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ត្រូវបានសម្តេចពិជ័យសេនាជំរុញឲ្យយើងធ្វើយ៉ាងណាឲ្យដំណើរការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២ទទួលបានការគាំទ្រឲ្យបានច្បាស់លាស់ពីសមាជិកស៊ីហ្គេមនិងសមាជិកអាស៊ានប៉ារ៉ាហ្គេមទាំងអស់។
ហេតុនេះជាកិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះជាលើកទី២សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ដំណើរការ ដែលម្ចាស់ផ្ទះ កម្ពុជា ចង់បាននូវប្រភេទកីឡា វិញ្ញាសា ការកែប្រែធម្មនុញ្ញស៊ីហ្គេម ឬបញ្ហាអ្វីផ្សេងៗទៀត ដែលកម្ពុជាគ្រោងនឹងដាក់បញ្ជូល ហើយនឹងអនុម័ត នាពេលនោះ។

ដោយសារកម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ហើយកម្ពុជានឹងធ្វើឲ្យមានកិត្តិយសទាំងអស់គ្នា រួមទាំងក្តីប្រាថ្នា ដែលសមាជិកអាស៊ានទាំងមូលស្រុះស្រួលគ្នា ក្នុងការឯកភាពគ្នាជាឯកច្ឆន្ទ ដោយមិនឲ្យសមាជិកណាមួយមានបញ្ហា និងមិនទទួលស្គាល់ លើចំណុចណាមួយ ដែលសមាជិកមិនផ្តល់ការគាំទ្រនោះឡើយ។
ក្រៅពីការទទួលនូវខ្លឹមសារសំខាន់ៗតម្រង់ទិសឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ក៏នឹងមានការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធកីឡាសំខាន់ៗ
លើកទី១របស់សមាជិកអាស៊ីអាគ្នេយ៍ និងសមាជិកអាស៊ានប៉ារ៉ាហ្គេម ផងដែរ។
ហេតុនេះ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធកីឡារបស់កម្ពុជា ឈានដល់កម្រិតស្តង់ដា រមិនទាន់ដល់ស្តង់ដាបច្ចេកទេសនោះអាស៊ីអាគ្នេយ៍នឹងវាយតម្លៃជំហានដំបូងជាមួយនឹងការ
ផ្តល់ព័ត៌មានពីផ្នែកណាខ្លះដែលមិនទាន់ឆ្លើយតបទៅនឹងកម្រិតស្តង់ដារួមទាំងភូមិកីឡាជា
ដើម។ដូច្នេះនៅកិច្ចប្រជុំនាខែក្រោយនេះកម្ពុជានឹងរៀបចំកញ្ចប់ទស្សនកិច្ចស្វែងយល់ជូនដល់សមាជិកអាស៊ីអាគ្នេយ៍ទាំងមូល។
ឯកឧត្តម វ៉ាត់ ចំរើន អះអាង ថា សម្រាប់ពិធីបដិសណ្ឋារកិច្ច កម្ពុជានឹងធ្វើឲ្យ ប្រទេសអាស៊ីអាគ្នេយ៍ទាំងមូលទទួលបាននូវភាពកក់ក្តៅជាទីបំផុតពីព្រោះកម្ពុជាធ្វើកន្លងមកធ្លាប់ទទួលបានជោគជ័យនិងទទួលបានការកោតសរសើរនិងវាយតម្លៃខ្ពស់ពីអាស៊ានជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តមបណ្ឌិតថោងខុនដែលមានបទពិសោធន៍ខ្ពស់បានពិនិត្យយ៉ាងយកចិត្តទុកដាក់ឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីជំរុញឲ្យកិច្ចប្រជុំនេះដំណើរការដោយរលូននៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង