សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ រដ្ឋមន្ដ្រីការពារជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាពនៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា វត្តមានរបស់ឯកឧត្តម គីស៊ី ណូប៊ុអូ នៅកម្ពុជានាពេលនេះ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន។
ក្នុងដំណើរបំពេញទស្សនកិច្ចជាលើក
ដំបូងនៅកម្ពុជានេះ នៅថ្ងៃទី២១ ខែមិថុនា ម្សិលមិញ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិជប៉ុន ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ៕