ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យការស្ដារប្រឡាយ ពិនិត្យជង្ហុកសំបុកមាន់ និងជម្រុញអោយពន្លឿនការសាងសង់ផ្សារបន្លែជាប់ប្រឡាយបឹងសាឡាង

71

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនាមអាជ្ញាធរ ដែលជាម៉ែឪរបស់ប្រជាពលរដ្ឋ តែងគិតគូរពីសុខទុក និងការលំបាករបស់ពួកគាត់ជាប្រចាំ ជាក់ស្តែងកាលពីល្ងាច

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលការស្ដារប្រឡាយបឹងសាឡាង ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ និងចុះពិនិត្យជម្រុញពន្លឿនការសាងសង់ផ្សារបន្លែជាប់ប្រឡាយបឹងសាឡាង

   នាឱកាសនោះដែរ លោកអភិបាលខណ្ឌ បានបន្តចុះពិនិត្យជង្ហុកសំបុកមាន់ តាមបណ្ដោយផ្លូវ៣៣៦ និងត្រៀមធ្វើការសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជួសជុលជង្ហុកសំបុកមាន់ទាំងនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ ពីបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរលើដងផ្លូវខាងលើ៕

 

អត្ថបទដែលជាប់ទាក់ទង