លោកស្រីអភិបាលរងខណ្ឌបឹងកេងកង បន្តចុះចែកអំណោយដល់ ប្រជាពលរដ្ឋទីទ័លក្រ៤០គ្រួសារនៅបឹងកេងកងទី២
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២នេះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងតំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយអស់លោក.លោកស្រីជាមន្រ្តីសាលាខណ្ឌនិងសាលាសង្កាត់បានចុះជួបសំណេះសំណាលនិងផ្ដល់អំណោយទៅដល់បងប្អូនប្រជាពលរដ្ឋក្រីក្រប្រមាណ៤០គ្រួសារនៅតាមខ្នងផ្ទះនិមួយៗក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានទទួលអំណោយជាគ្រឿងបរិភោគនិងជែលពីរដ្ឋបាលខណ្ឌបឹងកេងកងទុកដោះស្រាយជីវភាពខណៈជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃនៅចំពោះមុខនេះ។
ខណៈពេលនោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំង៤០គ្រួសារខាងលើនោះពោលគឺពួកគាត់បានសម្ដែងនូវទឹកចិត្តដោយញញឹមសប្បាយរីករាយពេលបានទទួលអំណោយដោយផ្ទាល់ដៃពីលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា តំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន និង សហការីផងដែរ។
លោកស្រីអភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង៤០គ្រួសារនៅថ្ងៃនេះគឺជាគ្រឿងបរិភោគជាច្រើនមុខនិងជែលផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា តំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថា ការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រ នៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ។
ជាមួយគ្នានេះដែរលោកស្រីអភិបាលរងខណ្ឌបឹងកេងកងតំណាងលោកធឹម សំអានអភិបាលខណ្ឌបឹងកេងកង បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងទាំងអស់ ដែលមាន០៧សង្កាត់ និង បងប្អូនអាជីវករនៅតាមផ្សារក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ព្រមទាំងអតិថិជនតាមបណ្ដាផ្សារនិមួយៗ សូមអោយបន្តមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»គឺដើម្បីសុវត្ថិភាព ដល់ក្រុមគ្រួសារយើងទាំងអស់គ្នាផងដែរ។
ហើយនៅពេលនេះសូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ដូសទី5ឬដូសជម្រុញនៅតាមមណ្ឌលសុខភាពអោយបានគ្រប់ៗគ្នាផងដែរ៕