ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គន់ គីម៖ យើងត្រូវបន្ដត្រៀម បម្រុងសម្រាប់ឆ្លើយតប សង្រ្គោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២២ ដើម្បីសំដៅការពារ ការអភិវឌ្ឍន៏ និងសុខុមាលភាពរបស់ប្រជាជនឲ្យបានទាន់ពេលវេលា

81

 

ភ្នំពេញ៖ លោក នាយឧត្តមសេនីយ៏គន់គីមទេសរដ្ឋមន្រ្តីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការ ជាតិ គ្រប់ គ្រងគ្រោះមហន្តរាយបានកំណត់ ទិសដៅយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងគ្រោះមហន្ត រាយ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ មិថុនា ឆ្នាំ២០២២ នៅអគារគណៈកម្មាធិការ ជាតិ គ្រប់ គ្រងគ្រោះមហន្តរាយ ឯកឧត្តមនាយឧត្តមសេនីយ៏គន់គីម អនុប្រធាទី១ អញ្ជើញជាអធិបតីភាព កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ និងប្រជុំត្រួតពិនិត្យ លើពង្រៀង ផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្រ្គោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២២ ដើម្បីសំដៅការពារ ការអភិវឌ្ឍន៏ និងសុខុមាលភាពរបស់ប្រជាជន។

លោកនាយឧត្តមសេនីយ៏គន់ គីម បានចាត់ទុកថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសងាយរងគ្រោះ ដោយការប្រែប្រួល អាកាសធាតុ ពិសេស មុខសញ្ញាគ្រោះថា្នក់ទឹកជំនន់ ហើយគ្រោះមហន្តរាយ ទឹកជំនន់ តែងតែ ជួប ប្រទះញឹកញាប់ធ្វើឱ្យ មានការខូចខាត បាត់បង់មាន ទំហំធំ ជាងបើប្រៀប ទៅនឹង មុខសញ្ញា គ្រោះថ្នាក់ដទៃដែលកើតមាននៅក្នុងប្រទេស។ ស្ថានភាព គ្រោះមហន្ត រាយ ទឹកជំនន់កន្លងមក គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀម រៀបចំ បច្ចុប្បន្នភាព ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះ មហន្តរាយ ដែលមានមុខសញ្ញាគ្រោះ ទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ រាំងស្ងួននិង គ្រោះ មហន្តរាយបង្កឡើងដោយបនុស្សផងដែរ។

លោកនាយឧត្តមសេនីយ៏ អនុប្រធានទី១បន្តថា គោលបំណងនៃផែនការនេះគឺ ការកំណត់ត្រៀមទុកជាស្រេចនូវយន្តការនិងធនធានរបស់ស្ថាប័នគិតទាំង កម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់ប្រភេទ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់។ ឱ្យសមស្របទៅនឹងតម្រូវការ របស់ប្រជាជនរងគ្រោះដោយគ្រោះទឹកជំនន់ ពិសេសក្រុមងាយរងគ្រោះដូចជា ស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកទីទ័លក្រ ទទួលបាននូវសេវាសុខភាព ទឹកស្អាត អនាម័យ ជម្រកស្នាក់នៅបណ្ដោះអាសន្ន ការអប់រំ ការការពារ និងស្បៀង អាហារ។
លោកនាយឧត្តមសេនីយ៏គន់គីម មានប្រសាសន៏បន្តទៀតថា មានការរំពឹងទុកចំនួន៧ចំណុច ត្រូវបានដាក់ចេញក្នុងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្ តរាយ ទឹកជំនន់ សម្រាប់ រាជធានី-ខេត្ត រួមមាន៖១,ប្រជាពលរដ្ឋដែលរងគ្រោះដោយ ទឹកជំនន់ហើយ គ្មានឬប្រឈម នឹងការគ្មាន ជម្រក ស្នាក់នៅនឹង ទទួលបានការជួយជម្លៀសទៅកាន់ ទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងមានសុវត្ថិភាព។២,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលស្នាក់នៅបណ្តោះអាសន្ននឹងទទួល បានការការពារសុវត្ថិភាពពីហានិភ័យនានាដែលអាចកើតមានជាយថាហេតុ។
៣,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលស្នាក់នៅបណ្ដោះអាសន្នទទួលបាន ជម្រកបណ្ដោះអាសន្នសមរម្យ សម្រាប់ការស្នាក់នៅបណ្តោះអាសន្ន។

៤,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលស្នាក់នៅបណ្តោះអាសន្ន ទទួលបាន ទឹកស្អាតគ្រប់គ្រាន់ សម្រាប់បរិភោគ ប្រើប្រាស់ និងមានអនាម័យ។ ៥,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលស្នាក់នៅបណ្ដោះអាសន្នទទួលបានស្បៀង អាហារជាអង្ករគ្រឿងឧបភោគបរិភោគនិងបរិក្ខារចម្អិនគ្រប់គ្រាន់។ ៦,ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះដោយទឹកជំនន់ហើយដែលបាន ស្នាក់ នៅបណ្ដោះអាសន្នទទួលបានសេវាកម្មសុខភាពបឋមនៅនឹងកន្លែង។ ៧,ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទទួលបាន ព័ត៌មាននានា ពីស្ថានភាពគ្រោះ មហន្តរាយ ទឹកជំនន់និង ព័ត៌មានចាំបាច់មួយ ចំនួនពី ប្រតិបត្តិការ ឆ្លើយតប សង្គ្រោះបន្ទាន់ ដែលពាក់ព័ន្ធដល់គេ។ អង្គការអន្តរជាតិ តំណាងបេសកកម្ម និងស្ថានទូតបរទេសដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រ កម្ពុជានិងមាននិវេសនដ្ឋាននៅបរទេសអាចចូលរួមក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ និងការឆ្លើយតបគ្រោះ មហន្តរាយ។

លោកនាយឧត្តមសេនីយ៏គន់គីម ទេសរដ្ឋមន្រ្តីអនុប្រធានទី១បាន ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី-ខេត្ត ភ្នាក់ងារអង្គការ សហប្រជា ជាតិ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមសហការរៀបចំផែនការត្រៀមបម្រុងឆ្លើយតប សង្គ្រោះ បន្ទាន់គ្រោះ មហន្តរាយនាពេលកន្លងមក។
សូមបញ្ជាក់ថា៖ ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនេះគឺជាផែនការ ដែលបានធ្វើបច្ចុប្បន្នភា ពជាលើកទី៣ ដើម្បី ត្រៀម សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ ទឹកជំនន់ដែល អាចកើត មាន នៅ ក្នុងឆ្នាំ២០២២ នេះដោយ ឈ រលើការប្រកាស ឲ្យដឹងមុនពីមុខសញ្ញា គ្រោះថ្នាក់ដែលបានព្យាករណ៍ដោយសា្ថប័ន ជំនាញ របស់រាជរដ្ឋាភិបាលកម្ពុជា៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង