ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនជាប់សង្ស័យបាន ០៣នាក់បន្ថែមទៀត ដកហូតអាវុធវែងខ្លីជាង២០ដើម ពាក់ព័ន្ធករណីបាញ់លោក អធិការង នគរបាលក្រុងព្រះសីហនុមួយរូប រងរបួសបាក់ជើងធ្ងន់ធ្ងរ

111

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចាប់ខ្លួនជនជាប់សង្ស័យ បាន០៣នាក់បន្ថែមទៀតដកហូតអាវុធវែងខ្លីជាង២០ដើមពាក់ព័ន្ធករណីបាញ់ប្រហារលោក អធិការង នគរបាលក្រុងព្រះសីហនុមួយរូបរងរបួសបាក់ជើងធ្ងន់ធ្ងរ សរុបជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន៨នាក់ ក្នុងនោះ២នាក់មិនជាប់ពាក់ពន្ធ័បានដោះលែងវិញ នៅសល់៦នាក់ដែលពាក់ពន្ធ័បញ្ជូនទៅផ្តន្ទាទោស។
សេចក្តីរាយការណ៏បឋមពីសមត្ថកិច្ចឲ្យដឹងថារហូតមកដល់ពេលនេះជនជាប់សង្ស័យជួញដូរអាវុធដែលលក់ឲ្យជនដៃដល់ពាក់ព័ន្ធករណីបាញ់ប្រហារលោកអធិការរងនគរបាលក្រុងព្រះសីហនុម្នាក់ពេលចុះប្រតិបត្តិការបង្ក្រាបជនល្មើស បណ្តាលឲ្យរងរបួសបាក់ជើងធ្ងន់ធ្ងរ នោះត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌសហការជាមួយនគរបាលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងនគរបាលតាមបណ្តាខេត្តមួយចំនួន បើកការស៊ីបអង្កេតឈានដល់ការចាប់ខ្លួនបានចំនួន០៣នាក់បន្ថែមទៀត(ជនជាតិខ្មែរ)គឺចាប់ខ្លួននៅតាមបណ្ដាខេត្តចំនួន៣ផ្សេងៗគ្នាក្នុងនោះមានខេត្តបន្ទាយមានជ័យ.ខេត្តឧត្តមានជ័យ .ខេត្តកណ្តាល និងធ្វើការដកហូតវត្ថុតាង អាវុធ វែងខ្លី ចំនួនជាង២០ផងដែរ។
សូមបញ្ជាក់ថា លោកអនុសេនីយ៌ ងី បេឡា អធិការងនគរបាលក្រុងព្រះសីហនុត្រូវក្រុមជនល្មើស បាញ់បាក់ ជើងរងរបួសធ្ងន់ ពេលកម្លាំងនគរបាលចុះបំពេញការងារ កាលពីយប់ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២២ នៅក្នុងក្រុងព្រះសី ហនុ។ ក្រោយពេលកើត ហេតុ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនជាប់ សង្ស័យ ចំនួន០៥នាក់ ក្នុងនោះ ស្រី០២នាក់ (ជនជាតិវៀតណាមទាំងអស់)និងបានដកហូតអាវុធខ្លីមួយដើមក្នុងពេលនោះផងដែរ។ សរុបជនជាប់សង្ស័យដែលបានចាប់ខ្លួនទាំងអស់មកដល់ពេលនេះមានចំនួន ៨នាក់ ក្នុងនោះស្រី០២នាក់ ប៉ុន្តែមានមនុស្ស ចំនួន០២ នាក់(ស្រី ១នាក់)ត្រូវបានសមត្ថកិច្ចបានដោះលែងវិញក្រោយសាកសួររកឃើញថាមិនមានការពាក់ព័ន្ធ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះថា ជនដៃដល់ និងបក្ខពួក ព្រមទាំងអ្នកលក់ដូរអាវុធត្រូវបង្ក្រាបបាន សរុប៦នាក់ ក្នុងនោះមានជនជាតិខ្មែរ៣នាក់ និងជនជាតិវៀតណាម (ដៃដល់) ។ ជនសង្សយ័មានឈ្មោះ៖
ទី១,ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់)
ទី២,ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម (ប្រពន្ធជនដៃដល់)
ទី៣,ឈ្មោះ DINH THANH XUYEN អាយុ២៥ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក)
ទី៤, ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
ទី៥, ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
ទី៦, ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។
បច្ចុប្បន្ន ជនជាប់សង្ស័យចំនួន០៦នាក់ (ស្រី ១នាក់)ត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគបាលខេត្ត ព្រះសីហនុបន្តនិតីវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង