ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប បង្ហាញលទ្ធផល កិច្ចប្រជុំពិនិត្យឯកសារ ពាក់ព័ន្ធការបោះឆ្នោត, លទ្ធផលពលរដ្ឋជាង ៧លាន២សែននាក់ ស្មើនឹង៨០.៣២ភាគរយ បានចេញទៅបោះឆ្នោត

73

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃកិច្ចប្រជុំដែលដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ថា យោងតាមតារាងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២នេះ មានដូចខាងក្រោម៖

* ប្រជាពលរដ្ឋចេញទៅបោះឆ្នោត សរុបចំនួន ៧,៣៩៤,៤២៧នាក់ ស្មើនឹង៨០.៣២%
* សន្លឹកឆ្នោតបានការ សរុបចំនួន ៧,២៣៧,០៣៧សន្លឹក
* សន្លឹកឆ្នោតមិនបានការ សរុបចំនួន ១៥៧,៣៩០សន្លឹក
* បញ្ជីបេក្ខជននៃគណបក្សនយោបាយ ចំនួន៩ ក្នុងចំណោមគណបក្សនយោបាយ ចំនួន១៧ ដែលបានចូលរួមប្រកួតប្រជែង បានទទួលអាសនៈក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងនោះមាន៖

* បញ្ជីបេក្ខជននៃគណបក្សប្រជាជនកម្ពុជា ទទួលបាន ៩,៣៧៦អាសនៈ
* បញ្ជីបេក្ខជននៃគណបក្ស ភ្លើងទៀន ទទួលបាន ២,១៩៨អាសនៈ
* បញ្ជីបេក្ខជននៃគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ
* បញ្ជីបេក្ខជននៃគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣អាសនៈ
* បញ្ជីបេក្ខជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ
* បញ្ជីបេក្ខជននៃគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន ៥អាសនៈ
* បញ្ជីបេក្ខជននៃគណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈ
* បញ្ជីបេក្ខជននៃគណបក្សកម្ពុជានិយម ទទួលបាន ១អាសនៈ
* បញ្ជីបេក្ខជននៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ

គ.ជ.ប សម្រេចឲ្យអង្គភាពជំនាញផ្សព្វផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតនេះជាសាធារណៈ នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ និងផ្សាយតាមគេហទំព័រ និងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម របស់ គ.ជ.ប៕

 

អត្ថបទដែលជាប់ទាក់ទង